ព័ត៌មានជាតិ

៧ ម៉ោង​ដំបូង មាន​មនុស្ស​ជាង ១ លាន​នាក់​សុំ​ទិញ​សំបុត្រ​ការប្រកួត​បាល់ទាត់​ពិភពលោក​នៅ​ឆ្នាំ ២០១៤

​ប្រភព​ព័ត៌មាន​របស់ រ៉ូត​ទ័​រ ដែល​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី ២០ ខែ សីហា បានឲ្យដឹងថា មាន​មនុស្ស​ជាង ១ លាន​នាក់ បាន​សុំ​ទិញ​សំបុត្រ World Cup សម្រាប់​ឆ្នាំ ២០១៤ ក្នុង​រយៈពេល ៧ ម៉ោង​ដំបូង ដែល​បាន​ដាក់លក់​ជា​សាធារណៈ ។ ព័ត៌មាន​នេះ​ដែរ ត្រូវបាន​ទម្លាយ​ដោយ FIFA កាលពី​ថ្ងៃ អង្គារ​។​

​សម្រាប់​ដំណាក់កាល​ដំបូង ក្នុងការ​លក់​សំបុត្រ World Cup នៅ​ឆ្នាំក្រោយ ដែល​ដំណើរកា​ល​ដល់​ថ្ងៃទី ១០ ខែ តុលា ជាមួយនឹង​គ្នា​នេះ​ខាង មន្ត្រី FIFA បាន​និយាយថា មាន​មនុស្ស​ជាង 163,000 នាក់ បាន​ធ្វើ​សំណើរ​ទិញ​សំបុត្រ​មុន​កាល​ប្រកួត​កាលពី​ថ្ងៃ​អង្គារ​។​
Garcia, Chairman of the investigatory chamber of the FIFA Ethics Committee and Eckert, Chairman of the adjudicatory chamber of the FIFA Ethics Committee are reflected on a logo at the Home of FIFA in Zurich
​ព្រឹត្តិការណ៍​ប្រកួត ដ៏​អស្ចារ្យ​នេះ ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ១២ ខែ មិថុនា នៅ Arena de Sao Paulo មាន​អ្នក​សុំ​ទិញ​សំបុត្រ ជាង 168,000 នាក់ និង ការប្រកួត​ផ្តាច់ព្រ័ត្រ​នៅ Maracana in Rio de Janeir មាន​អ្នក​សុំ​ទិញ​សំបុត្រ 165,000 នាក់ ក្នុងចំណោម​អ្នកគាំទ្រ​ការប្រកួត​កីឡាករ​ដ៏​ពេញនិយម​បំផុត​។​ក្នុង​ចំណោម​អ្នក​ដែល​ធ្វើ​ការស្នើសុំ​ទិញ​នេះដែរ មកពី​ប្រទេស ប្រេ​ស៊ីល អា​ហ្សង់​ទីន សហរដ្ឋអាមេរិក ឆី​លី និង អង់គ្លេស​។​

​តម្លៃ​សំបុត្រ​សម្រាប់​អ្នកគាំទ្រ​អន្តរជាតិ ក្នុង​ជួរ​ចុងក្រោយ​គឺ 440 ដុល្លារ ទៅ 990 ដុល្លារ ខណៈ​ដែល​តម្លៃ​ទំនិញ​ក្នុង​ឆាក​ប្រកួត លក់​ចេញ​ពី 90 ដុល្លារ ទៅ 175 ដុល្លារ តែ​សម្រាប់​អ្នកគាំទ្រ​ក្នុងស្រុក មានការ​បញ្ចុះតម្លៃ​៕

មតិយោបល់