ព័ត៌មានសិល្បៈ និងកម្សាន្ត

វៀតណាម​៖ Viber, Line និង WhatsApp អាច​ប្រឈម​មុខ​នឹង​ការបិទ​

​កាល​ពី​ថ្មីៗ​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​ថៃ​មានបំណង​ចង់​ធ្វើការ​គ្រប់គ្រង​លើ​ការប្រើប្រាស់​កម្មវិធី Line ដែល​ជា​កម្មវិធី​ផ្ញើ​សារ​ជា​អក្សរ​តាមរយៈ​អ៊ី​ន​ធើ​ណែ​ត ប៉ុន្តែ​ត្រូវបាន​ខាង​ក្រុមហ៊ុន Line ដែល​មាន​មូលដ្ឋាន​នៅ​ជប៉ុន​បដិសេធ​មិន​ផ្ដល់​ទិន្នន័យ​របស់​អ្នក​ប្រើ Line ក្នុង​ប្រទេស​ថៃ​ឲ្យទៅ​រដ្ឋាភិបាល​ថៃ​។​

​ដោយឡែក​កាលពី​ដើម​សប្ដាហ៍​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​វៀតណាម​បាន​សម្រេចចិត្ត​ធ្វើការ​គ្រប់គ្រង​លើ​ការប្រើប្រាស់​កម្មវិធី Line, Viber និង WhatsApp នេះ​បើ​យោង​តាម​សម្ដី​របស់ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀង តាន់​យុង​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​រដ្ឋ បាន​ចុះផ្សាយ​ថា វៀតណាម​អាច​នឹង​ធ្វើការ ហាមឃាត់ ការប្រើប្រាស់​កម្មវិធី​ផ្ញើ​សារ​ជា​អក្សរ​តាមរយៈ​អ៊ី​ន​ធើ​ណែ​ត​។​
​លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ឲ្យដឹង​ផងដែរ​ថា រដ្ឋាភិបាល​បាន​បង្កើត​ក្រុម​ស្រាវជ្រាវ​ពិសេស​សម្រាប់​ធ្វើ​ការគ្រប់គ្រង​ទៅ​លើ​ការប្រើប្រាស់​កម្មវិធី​ផ្ញើ​សារ​ជា​អក្សរ​ដោយ​ឥតគិតថ្លៃ​តាមរយៈ​អ៊ី​ន​ធើ​ណែ​ត​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពីដើម​ខែ​នេះ រដ្ឋាភិបាល​វៀតណាម​បាន​បញ្ជាក់​ឲ្យដឹង​ម្ដង​រួច​ទៅ​ហើយ​ថា រដ្ឋាភិបាល​អាច​នឹង​បិទ​បណ្ដាញ​សង្គម ប្លក់ ប្រសិនបើ​ការរិះគន់​រដ្ឋាភិបាល​នៅតែ​បន្ត​មាន​តាមរយៈ​បណ្ដាញ​អស់ទាំង​នេះ​ទៀត​៕

chat-apps-banned-vietnam

មតិយោបល់