ព័ត៌មានជាតិ

ព្យុះ​ត្រូពិក Fernand វាយប្រហារ​ភាគ​ខាងលិច​ប្រទេស​មិចស៊ិចកូ​ដោយ​សម្លាប់​មនុស្ស​អស់ 13 នាក់​

​រដ្ឋាភិបាល​ប្រទេស​មិចស៊ិចកូ​បាន​និយាយថា​យ៉ាងហោច​ណាស់​មនុស្ស 13 នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​ច័ន្ទ​ដោយ​ការធ្លាក់​បាក់​ដី​ដែល​បណ្តាល​មក​ពី​ព្យុះ​ភ្លៀង​ត្រូពិក Fernand ដែល​បាន​វាយប្រហារ​ប្រទេស​មិចស៊ិចកូ​នៅ​ភាគ​ខាងលិច​។​
Mexico-mudslides
​សាកសព​ត្រូវបាន​រកឃើញ​ក្រោយ​ការ​គ្រោះមហន្តរាយ​លើក​នេះ​នៅក្នុង​ទីក្រុង Yecuatla ដែល​ភ្លៀង​បាន​ធ្វើឲ្យ​មាន​ការ​រអិល​បាក់​ដី​នៅ​ក្បែរ​នឹង​ផែ Veracruz កាលពី​យប់​ថ្ងៃ​អាទិត្យ​ហើយ​បាន​ធ្វើឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ជាង 100 ខ្នង​ត្រូវ​បាន​ខូតខាត​និង​បាត់បង់​ទាំង​ស្រុង​។​
​ខ្យល់​ត្រូពិក Fernand មួយ​នេះ​បាន​ទើប​នឹង​ចាប់ផ្តើម​ស្ងប់​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ទេ​ហើយ​បាន​រលត់​អស់កម្លាំង​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ផង​ដែរ​៕​

មតិយោបល់