ទីក្រុងប៉េកាំង ( 01/09/12 ) : ប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានស៊ិនហូរបានឲ្យដឹងថាក្រុមបាតុករតវ៉ាប្រឆាំងជាច្រើនពាន់នាក់ដែលបានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងឡុងដើម្បីធ្វើបដិសេធលើការប្រើប្រាស់ការវាយប្រហារប្រទេសស៊ីរីដោយកម្លាំងទ័ព។
នៅខណៈដែលសភាជាតិរបស់ប្រទេសអង់គ្លេសបានធ្វើឲ្យលោកនាយករដ្ឋមន្ត្រី David Cameron សម្រេចចិត្តដកខ្លួនពីការគាំទ្រឲ្យមានការវាយប្រហារដោយទ័ពនៅស៊ីរីលោក Barak Obama បាននិយាយថាអាមេរិកគួរតែសម្តែងសកម្មភាពនិងស្វែងរកការយល់ព្រមពីការប្រជុំសមាជរបស់ខ្លួនក្នុងការប្រើប្រាស់កម្លាំងទ័ពទៅលើស៊ីរីទៅវិញ។
នេះជាការតវ៉ាប្រឆាំងលើកទីពីរហើយនៅក្នុងមួយសប្តាហ៍ចុងក្រោយនេះដែលវាបានរៀបចំឡើងដោយក្រុមឆ្វេងនិយមនៅក្នុងប្រទេសអង់គ្លេសដែលពួកគេនាំគ្នាដើរដង្ហែរចាប់ពីកណ្តាលទីក្រុងឡុងដោយឆ្ពោះទៅកាន់សភាអង់គ្លេសដោយមានពាក្យបដានិងការស្នើរសុំឲ្យប្រជាពលរដ្ឋអង់គ្លេសធ្វើការព្រងើយកន្តើយទៅនឹងផែនការប្រើប្រាស់កម្លាំងទ័ពទៅលើស៊ីរី។ក្រុមបាតុករសង្ឃឹមថារដ្ឋាភិបាលនឹងទទួលយកការស្នើរទទួចអង្វរពីពួកគេ៕
https://i1272.photobucket.com/albums/y389/domneng/Decore/Decore177/Protest2_zps55ee4750.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore177/Protest3_zps3156d766.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore177/Protest1_zps2564bd62.jpg
មតិយោបល់