ម្ចាស់ភ្ញាក់ពីដេកស្រាប់តែបាត់ម៉ូតូជនសង្ស័យធ្វើសកម្មភាពលួចត្រូវសមត្ថកិច្ចឃាត់ នៅខណ្ឌដង្កោ…

ភ្នំពេញ:ស្តីពីករណី: លួច ( ម៉ូតូ) កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៩និង៣០នាទី ត្រង់ចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ គីម សៀវឡាង ភេទស្រី អាយុ២២ឆ្នាំ…

ករណីបុរសម្នាក់គំរាមប្រពន្ធថាមិនត្រូវគ្នាវិញមានតែស្លាប់ទាំងពីរនាក់…

ភ្នំពេញ:បុរសម្នាក់ឈ្មោះ នី ផល្លី អាយុ៤០ឆ្នាំ មុខរបររត់ PassApp ធ្លាប់បានរៀបការជាមួយនារីម្នាក់ ឈ្មោះ យ.អ តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ និងរស់នៅជាមួយគ្នាបាន កូនស្រីចំនួន០៥នាក់។ ដោយការរស់នៅមិនសូវចុះសម្រុងគ្នា ព្រោះតែបុរសជាប្តី​ ជាមនុស្សប្រើប្រាស់គ្រឿងញៀន តែងតែបង្កអំពើហិង្សាក្នុងគ្រួសារ វាយប្រពន្ធកូនជាបន្តបន្ទាប់ ធ្លាប់ជាប់គុក ធ្លាប់ចូលមណ្ឌលអប់រំផ្តាច់សារធាតុញៀន តែក៏នៅមិនកែប្រែអត្តចរឹក…

ករណីហិង្សាជនសង្ស័យតាមស្រឡាញ់ជនរងគ្រោះមិនបាន ស្រាប់តែយកកាំបិតចាក់ជនរងគ្រោះ បណ្ដាលឲ្យរងរបួស ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសុក្រ ៨កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ម៉ោង០៧ និង២០នាទី នៅចំណុចបន្ទប់ជួលជនរងគ្រោះ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគាស់ផ្ទះពលរដ្ឋយកទ្រព្យសម្បត្តិ សរុបជាទឹកប្រាក់ ១៣,៥០០ដុល្លារ និង ៣០លានរៀល

តាកែវៈ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១១និង១៥នាទីព្រឹក ស្ថិតចំណុចភូមិអង្គគគី ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចូលគាស់ផ្ទះប្រជាពលរដ្ឋឈ្មោះ ហេង សុភ័ក្រ ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិអង្គរគគី ឃុំពពេល យកអស់សម្ភារៈរួមមាន៖…

មន្ត្រីចរាចរណ៍នៅគោលដៅស្តុបទន្លេបាសាក់ ត្រូវបានដកឋានន្តរសក្តិមួយកម្រិត និងបញ្ឈរជើង ៣ខែ ករណីហៅអ្នកបើកបរធ្វើការផាកពិន័យ មិនចេញវិក្កយបត្រ ស្របពេលដែលអ្នកបើកបរមិនមានកំហុសទាល់តែសោះ

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា មន្ត្រីចរាចរណ៍នៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលប្រព្រឹត្តកំហុសត្រូវបានដកឋានន្តរសក្តិមួយកម្រិត (ដកមួយសក្តិ) និងបញ្ឈរជើង ៣ខែនៅការិយាល័យបុគ្គលិក សេចក្តីបកស្រាយបំភ្លឺ ព័ត៌មាន របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងមន្ត្រីនៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលបានប្រព្រឹត្តកំហុស ដោយបានហៅឃាត់រថយន្តមកធ្វើការផាកពិន័យ ដោយអ្នកបើកបរមិនមានកំហុស បន្ទាប់ពីបានឃើញវីដេអូផ្សព្វផ្សាយតាមបណ្តាញសង្គមភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស…

ចោរមាត់រឹង ជាជនជាតិចិន០២នាក់ មិនឆ្លើយសារភាពទាល់តែសោះ ក៏នៅតែត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការបានសម្រេច

ភ្នំពេញៈ យោងតាមផេក Phnom Penh Gendarmerie បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ០១និង៥៤នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុច អគារលេខ B43-B46 ស្ថិតក្នុងកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណី គាស់ទម្លុះទ្វារកញ្ចក់…

សេចក្តីបំភ្លឺព័ត៌មានទាក់ទងទៅនឹងការចុះផ្សាយថា “មានជនស៊ីវិលដឹកអ្នកបើកបរល្មើសច្បាប់ទៅដាក់បញ្ចាំទូរសព្ទ ដើម្បីយកលុយមកបង់ថ្លៃផាកពិន័យ“

ភ្នំពេញ: យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា សេចក្តីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការចុះផ្សាយថា “ មានជនស៊ីវិល ដឹកអ្នកបើកបរល្មើសច្បាប់ទៅដាក់បញ្ចាំទូរសព្ទ ដើម្បីយកលុយមកបង់ថ្លៃផាកពិន័យ “ ក្រោយពីជួបទល់មុខគ្នារវាងមន្ត្រីទាំងអស់នៅគោលដៅកួចកាណុង និងបុរសអ្នកបើកម៉ូតូកង់៣ បានបញ្ជាក់យ៉ាងច្បាស់ថា ជនស៊ីវិលដែលដឹកគាត់ទៅបញ្ចាំទូរសព្ទ ហើយយកលុយពីគាត់ មិនមែនជាសមត្ថកិច្ចនៅគោលដៅនោះឡើយ ជាជនស៊ីវិលឆ្លៀតឱកាស បន្ទាប់ពីបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទាក់ទងទៅនឹងករណី ដែលកើតឡើងកាលពីថ្ងៃទី២០ ខែកញ្ញា…

កម្លាំងនគរបាល​ស្រុក​ថ្មគោល​ ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ​ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​

បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៨​និង​០០​នាទី​ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ បាន​ទទួល​ពាក្យបណ្ដឹង​ពី​ឪពុក​ជន​រង​គ្រោះ​ឈ្មោះ​ រ៉ា​យ​ អ៊ា​ន​ ភេទ​ប្រុស​ អាយុ​៦៥​ឆ្នាំ​ រស់នៅ​ភូមិ​ត្រស់​ ឃុំ​អូរ​តា​គី​ ស្រុក​ថ្មគោល​ បាន​ប្ដឹង​ទៅ​លើ​ជនសង្ស័យ​០១​នាក់​ឈ្មោះ​ ជុំ​…

អ៉ីរ៉ង់ គំរាមសងសឹក បើអាមេរិក ឬសម្ព័ន្ធមិត្តហ៊ានបង្ករឿង

(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី ( Ebrahim Raisi) បាននិយាយថា អ៉ីរ៉ង់នឹងធ្វើការសងសឹកយ៉ាងសាហាវដែលនឹងធ្វើឱ្យសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តរបស់វ៉ាស៉ីនតោន មានការសាកស្ដាយ ប្រសិនបើហ៊ានរករឿងអ៉ីរ៉ង់។ ការអត្ថាធិប្បាយរបស់ប្រធានាធិបតីអ៉ីរ៉ង់ខាងលើនេះ ធ្វើឡើងកំលុងពេលដែលលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក…

លោក ចូ បៃដិន ថាសុខចិត្តសម្លាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដើម្បីបន្តដាក់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ក្នុងបញ្ជីខ្មៅភេរវកម្ម

  (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាថានឹងរក្សាកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីស្លាម (IRGC) របស់អ៉ីរ៉ង់នៅក្នុងបញ្ជី «ភេរវកម្ម» របស់អាមេរិក បើទោះបីជាវានំាទៅដល់ការបញ្ចប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយទីក្រុង តេហេរ៉ង់ក៏ដោយ។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អ៉ីស្រាអែល ដែលត្រូវបានថតទុកក្នុងទីក្រុងវ៉ាស៉ីនតោន និងចាក់ផ្សាយនៅថ្ងៃពុធសប្តាហ៍នេះ កំលុងដំណើរទស្សកិច្ចមកកាន់ តំបន់មជ្ឈិមបូព៌ា លោក បៃដិន…