ព័ត៌មានជាតិ

ទិកនិកផ្អែម​ល្ហែ​មទាំង 20 ដែល​បុរស​គួរតែ​ដឹង​

​ដឹង​ថា​មនុស្ស​ស្រី​ចូលចិត្ត​ភាព​ផ្អែម​ល្ហែម ប៉ុន្តែ​បុរសៗ​នៅតែ​មិន​ដឹង​ពី​របៀប​បង្ហាញ​នូវ​ភាព​ផ្អែមល្ហែម​ទាំងនោះ​ឡើយ​។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ដ៏​ប្រសើរ​ក្នុងការ​បង្ហា​ភាព​ផ្អែមល្ហែម​ចំពោះ​នារី​ដែល​ខ្លួន​ស្រឡាញ់​។​
១. ផ្កា​គឺ​មិនមែន​គ្រាន់តែ​ប្រើ​សម្រាប់​ឱកាស​ពិសេស​នោះ​ទេ វា​អាច​ជួយ​ឱ្យ​អ្នក​ទទួលបាន​ពិន្ទុ​កាន់តែច្រើន​នៅក្នុង​កែវភ្នែក​របស់​នាង​។ ដូច្នេះ​បុរសៗ​ទាំងអស់​មិន​ត្រូវ​តែ​រង់ចាំ​សម្រាប់​ថ្ងៃ​ពិសេ​សទើប​ទិញ​ផ្កា​សម្រាប់​នាង​នោះទេ​។​
២. នារី​តែងតែ​ចូលចិត្ត​ភាព​ភ្ញាក់ផ្អើល ភាព​ផ្អែមល្ហែម​ជា​ផ្នែក​ដែល​អាច​ធ្វើឲ្យ​មាន​ភាពប្រសើរ​ឡើង​នូវ​អ្វី​ដែល​អ្នក​មិន​បាន​រំពឹង​ទុក​នៅ​ក្នុង​ជីវិត​។ ដូច្នេះ​ភាព​ផ្អែម​ល្ហែម មាន​នៅ​គ្រប់​កាលៈទេសៈ គ្រប់​ស្ថាន​ការ និង​គ្រប់​ពេលវេលា​ទាំងអស់​។​
៣. ការផ្ញើរ​សារ​បែប​ខ្លី អាច​ធ្វើឲ្យ​នាង​មានអារម្មណ៍​រីករាយ ជាពិសេស​មុន​ពួកគេ​ចូល​គេង ឬ​មុនពេល​ព្រះអាទិត្យ​អស់​ស្តង្គ​ត់​។​
៤. គ្រប់​ឃ្លា ( ខ្ញុំ​ស្រឡាញ់​អ្នក ) ( អ្នក​ជា​មនុស្ស​ដ៏​ស្រស់ស្អាត ) គឺជា​រឿង​សាមញ្ញ​។ រឿង​សំខាន់​នោះ​គឺ​នាង​ចង់​ឲ្យ​អ្នកស្តាប់​ការនិយាយរ​បស់​នាង ទោះ​ជា​ការ​និយាយ​អ្វី​ក៏ដោយ ហើយ​អាច​រហូតដល់​រាប់ពាន់​ឃ្លា​ក្នុង​មួយ​ថ្ងៃ​ទៀតផង​។​
៥. នារីៗ​មិន​ចង់បាន​សំនួរ​សួរថា តើ​អ្នក​ចង់​បាន​អ្វី​នោះ​ទេ​។ ឧទាហរណ៍​ដូចជា ( ខ្ញុំ​ស្លៀកពាក់​អញ្ចឹង​ស្អាត​ទេ​? ) អ្វី​ដែល​ពួក​គេ​ចង់ដឹង​នោះ​មិនមែន​ជា​ការសង្កេតមើល​ការ​ស្លៀកពាក់​នោះទេ គឺ​គេ​ចង់​បាន​ភាពស្មោះត្រង់ និង​ការស្រឡាញ់​របស់​អ្នក​ចំពោះ​គេ​គ្រប់ពេល​។​
៦. ស្ត្រី​ដឹងថា​ការគិតគូរ​ដោយ​មិន​ពឹងផ្អែក​ទៅលើ​អ្នកដទៃ​គឺជា​ភាពល្អប្រសើរ និង​មិន​ពិបាក​ក្នុង​ការរស់នៅ​។ ប៉ុន្តែ​ពួកគេ​នៅតែ​ចង់​បាន​ការថែទាំ​ពី​អ្នក ជាពិសេស​នៅពេល​ដែល​នាង​ឈឺ គឺ​ចង់​ទទួលបាន​ការថែរក្សា​ពី​អ្នក​តែ​ម្នាក់​គត់​។​
៧. ស្ត្រី​ចូលចិត្ត​សកម្មភាព​ព្រួយបារម្ភ​របស់​បុរស ជាង​ទង្វើ​ផ្សេងៗ​។ ពីព្រោះ​នៅ​ពេល​ដែល​មាន​រឿង​អ្វី​កើតឡើង​មាន​តែ​អ្នក​ទេ​ដែល​ចាត់ទុក​នាង គឺជា​មនុស្ស​ដំបូង​ដែល​ត្រូវ​មើលថែ​។​
៨. ប្រសិនបើ​មាន​ការប្រៀបធៀប​ជាមួយ​ក្តីស្រឡាញ់ អ្នក​មិន​គួរ​និយាយ​អ្វី​ដែល​អវិជ្ជមាន​នោះទេ​។ ដោយសារ​តែ​ស្រីៗ​មិន​ចូល​ចិត្ត​ការប្រៀធៀប​សេចក្តីស្រឡាញ់​ទៅ​នឹង​នណា​ម្នាក់ ជាពិសេស​នៅពេលដែល​មាន​ការប្រៀបធៀប​សេចក្តីស្រឡាញ់​របស់​នាង​។​
៩. កាយវិការ​ដែល​មានភាព​ផ្អែម​ល្ហែម ដ៏​គួរឲ្យ​ទាក់ទាញ​បំផុត គឺ​ការ​ចម្អិន​អាហារ​របស់​បុរស​។ ទោះបីជា​អ្នក​ធ្វើ​ចម្អិន​អាហារ​ឆ្ងាញ់​ក៏​នាង​គិត​ថា​មាន​ភាព​រីករាយ​ដែរ​។​
១០. គ្រឿង​តែង​កាយ មិនបាច់​ប្រាប់​គាត់​ថា​ស្អាត​នោះទេ គឺ​គ្រាន់តែ​សំឡឹង​មើល​បាន​ហើយ​។ ប្រសិនបើ​អ្នក​ចង់​បង្ហាញ​នូវ​សេក្តីស្រឡាញ់ គឺ​បញ្ជាក់​នៅ​នឹង​មុខ​នាង​តែម្តង​ដោយ​មិន​ចាំបាច់​ពោល​ពាក្យ​សរសើរ​ដើម្បី​យកចិត្ត​នាង​ឡើយ​។​
១១. វា​មើលទៅ​ហាក់បីដូច​ជា​ងាយស្រួល​បន្តិច ការពិត​ស្រីៗ​ចង់​តែ​បង្ហាញ​សេចក្តីស្រឡាញ់​តាមរយៈ​ការ​សំឡឹង​ដោយ​មាន​អានុភាព ជាពិសេស​នៅពេល​ដែល​ពួកគេ​ដើរ​កាត់​មុខ​អ្នក​។​
១២. ស្តាប់​នូវ​អ្វី​ដែល​នាង​និយាយ និង​ជជែក​ជាមួយ​នាង​នូវ​បញ្ហា​ទាំងនោះ​។ ទោះបីជា​អ្នក​មើល​ឃើញ​ថា​វា​ជា​រឿង​លេងសើច​ក៏ដោយ​។​
១៣. ការបង្ហាញ​ភាពក្លាហាន នឹង​ក្រមសីលធម៌​អាច​ធ្វើឲ្យ​នារី​បាក់ចិត្ត​ពេល​ដែល​អ្នក​បង្ហាញ​សកម្មភាព​នេះ​នៅ​ចំពោះមុខ​នាង​។​
១៤. កុំ​តូចចិត្ត​នៅពេល​ដែល​ស្ត្រី​មក​យឺត ឬ​ក៏​រៀបចំ​ខ្លួន​មុនពេល​ចាកចេញ​ពី​ផ្ទះ​។ សូម​មើល​លើ​ចំណុច​ល្អ និង​ការ​ខំ​តុបតែង​ខ្លួន​របស់​នាង​មុនពេល​មក​ជួប​អ្នក​។​
១៥. ការ​តូចចិត្ត និង​ការ​ឆាប់​ខឹង ជួនកាល​អាច​ជា​បុរស​ផងដែរ ដើម្បី​បញ្ឍប់​ទិដ្ឋភាព​បែបនេះ អ្នក​គួរតែ​ព្យាយាម​ដើម្បី​ទទួលយក​ស្នាមញញឹម​មកវិញ​។​
១៦. ជំនឿ​ដូចជា​ភ្លើង នៅពេល​ដែល​អ្នក​បាត់បង​ជំនឿ​លើ​នាង ជឿ​ថា​នាង​មិន​ត្រឡប់​មក​វិញ​។ ពេល​កាលៈទេសៈ​មកដល់ អ្នក​ត្រូវ​ធ្វើ​អ្វីមួយ​ឲ្យមាន​តម្លៃ នៅពេល​ដែល​អ្នក​មិន​ច្បាស់ ឬ​មិន​បាន​សន្យា​អ្វី​ជាមួយ​នាង​។​
១៧. នៅពេល​ដែល​នារី​ម្នាក់​នេះ​ខឹង ហើយ​បើ​ទោះជា​នាង​និយាយថា ទុក​ឲ្យ​ខ្ញុំ​នៅ​តែ​ឯង ខ្ញុំ​ចង់​អង្គុយ​ស្ងៀមស្ងាត់​តែម្នាក់ឯង វា​មិនមែន​ជា​ការពិត​នោះទេ នៅក្នុង​ពេល​បែបនេះ​នាង​ពិតជា​ចង់បាន​នូវ​ការយកចិត្តទុកដាក់​ពី​អ្នក និង​សេចក្តីស្រឡាញ់​ពី​អ្នក​ម្តងទៀត​។​
១៨. ភាពស្ងាត់ស្ងៀម​ចង់​ឲ្យ​នាង​បញ្ចេញ​នូ​សកម្មភាព​ស្រឡាញ់ និង​បង្ខំ​ឲ្យមាន​ការប្រច័​ណ្ឌ វា​មិនមែន​ជា​មធ្យោបាយ​ល្អ​នោះ​ទេ ថែមទាំង​មិន​អាច​ក្លាយទៅជា​ម្ចាស់​បេះដូង​របស់​នាង​ថែម​ទៀត​។​
១៩. ប្រសិន​នាង​សួរ​ទៅ​កាន់​អ្នក​ថា តើ​អ្នក​បាន​ធ្វើ​អ្វីខ្លះ​? អ្នកត្រូ​ហ៊ាន​សារភាព​កាពិត ពុំ​ដូច្នោះ​ទេ នាង​នឹង​សួរ​អ្នក​ដដែលៗ​រហូត​បាន​ចម្លើយ​ពិត​។​
២០. នារីៗ​ចង់​មាន​កិត្តិយស​ដោយសារ​អ្នក នៅពេលដែល​មាន​កម្មវិធី​ម្តងៗ​អ្នក​អាច​លើកសរសើរ​ចំណុច​ល្អ​របស់​នាង​នៅ​ចំពោះ​មុខ​អ្នក​ដទៃ នាង​នឹង​មាន​អារម្មណ៍​រីករាយ ហើយ​កាន់តែ​ទុកចិត្ត​អ្នក​ថែម​ទៀត​៕​
38610-romantic-scene-of-emraan-hashmi-and-soha-ali-khan.jpg

មតិយោបល់