ព័ត៌មានជាតិ

ជំពាក់ប្រាក់គេច្រើនបែកគំនិតប្រឌិតរឿងថា ចោរប្លន់ម៉ូតូចុងក្រោយមកឆ្លើយសារភាពត្រង់ប្រាប់នគរបាលវិញ

បាត់ដំបងៈ កាលពីនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ ឈ្មោះ យឿត សុខយិន ភេទប្រុស អាយុ ៣៦ ឆ្នាំ នៅ ភូមិ គរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បាន ដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំសំពៅ ថាមានជនមិនស្គាល់មុខចំនួន០២ នាក់ បាន ប្រើកាំបិតខ្លីភ្ជង់ប្លន់យកម៉ូតូរបស់ខ្លួន ០១គ្រឿងម៉ាកHonda ធុន C125 ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង 1AA_5561 នៅចំណុច ច្រាប ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ក្រោយទទួលពាក្យបណ្ដឹងនេះភ្លាម កងកម្លាំងនគរបាល នៃ អធិការដ្ឋាននគរបាលស្រុកបាណន់ ដែល មានលោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី ជាអ ធិការនគរបាលស្រុក សហការជាមួយកំលាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាន នគរ បាល ខេត្ត បាត់ដំបង ដែលមានលោកវរសេ នីយ៍ឯក អូន ហ្វៃ ជានាយការិយាល័យ និងក្រោម ការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ រួមជា មួយកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលភ្នំសំពៅ បាន ធ្វើការ ស្រាវជ្រាវជុំវិញការលើកឡើងរបស់បុរសខាងលើ ជាបន្ទាន់។

ឆ្លងតាមរយ:ការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ បំផុតនេះនៅព្រឹកថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ២០១៩ នេះឈ្មោះ យឿន សុខយិន បាននាំប្រពន្ធឈ្មោះ ជុន ស្រីអែម អាយុ ២៩ ឆ្នាំ មកឆ្លើយសារភាព ប្រាប់សមត្ថកិច្ចនគរបាលថា ដោយសារខ្លួនជំពាក់គេ ច្រើនក៏បែកគំនិតយកម៉ូតូខាងលើទៅលក់ បាន ប្រាក់យកទៅសងម្ចាស់បំណុល តែដោយសារខ្លាចប្រពន្ធដឹង នាំដល់ការស្តីបន្ទោសដល់ខ្លួនៗ ក៏ បែកគំនិតទៅប្តឹងសមត្ថកិច្ចនគរបាលនិងប្រាប់ប្រពន្ធថា ខ្លួនត្រូវជនមិនស្គាល់មុខចំនួន០២ នាក់ បាន ប្រើកាំបិតខ្លីភ្ជង់ប្លន់យកម៉ូតូរបស់ខ្លួន ០១គ្រឿ ងម៉ាកHonda ធុន C125 ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង 1AA_5561 នៅចំណុច ច្រាប ភូមិភ្នំសំ ពៅកើត ឃុំភ្នំសំពៅ ខេត្តបាត់ដំបង កាលពីថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ២០១៩។

ឈ្មោះ យឿត សុខយិន បានសុំអភ័យទោសចំ ពោះការប្រឌិតរឿងហេតុមួយនេះដែលជាហេតុបង្កនូវការលំបាកខ្វល់ខ្វាយដល់សមត្ថកិច្ចនគរបាល និងសូមអំពាវនាវដល់ប្រជាពលរដ្ឋដ៏ទៃ ទៀតកុំយកតម្រាប់តាមខ្លួន។

ឈ្មោះ យឿត សុខយិន បានធ្វេីកិច្ចសន្យាអប់រំ ណែនាំ ប្តេជ្ញាចិត្តនៅចំពោះមុខនគរបាលមូល ដ្ឋានឈប់ប្រព្រឹត្តនៅសកម្មភាពបែបនេះបន្តទៀត រួចឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕

 

 

 

មតិយោបល់