ព័ត៌មានជាតិ

ជប៉ុន​សង្ឃឹម​នឹង​អាច​រក​ចំណួល​រាប់ពាន់លាន​យេន​ពី​ការធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​ឆ្នាំ ២០២០

​ប្រជាជន​ជប៉ុន​រាប់រយ​ពាន់​នាក់​ដែល​បាន​ចូលរួម​អបអរសាទរ​ជាមួយនឹង​សំណាង​សារ​ជា​ថ្មី​របស់​ទីក្រុង​តូ​ក្យូ​ក្នុង​ការទទួលបាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ 2020 ។​
​បើទោះបីជា​ប្រទេស​ជប៉ុន​ជា​ប្រទេស​ដែល​ត្រូវបាន​គេ​ជឿទុកចិត្ត​ពី​លក្ខណ្ឌ​សុវត្ថិភាព​និង​សន្តិសុខក៏​ដោយ​តែ​នៅសល់​បញ្ហា​ជា​ចំបង​ផ្សេងទៀត​ដែល​ខ្លួន​កំពុង​ប្រឈមមុខ​ដូចជា​រោងចក្រ​នុយក្លេអ៊ែរ​និង​ការ​ស្រោចស្រង់​ខ្លួន​ពី​វិបត្តិ​សេដ្ឋកិច្ច​មួយចំនួន​ដែល​លោក​នាយ​រដ្ឋមន្ត្រី Shinzo Abe ត្រូវតែ​ធ្វើយ៉ាងណា​ជម្រុញ​ឲ្យមាន​ការដោះស្រា​យ​ដ៏​ប្រសើរ​មួយ​មុន​ការរៀបចំ​កីឡា​កើតឡើង​។​
05tokyo1
​នៅលើ​ផ្ទៃដី 8 គីឡូ​ម៉ែត​ក្រឡា​សម្រាប់​រៀបចំ​ការប្រកួត​នេះ​ទីក្រុង​តូ​ក្យូ​ដែល​ពោរពេញ​ទៅ​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ប្រសិទ្ធភាព​នៃ​ការដឹកជញ្ជូន​ដែល​ជា​កតា្ត​ជម្រុញ​ឲ្យ​មាន​ភាពងាយស្រួល​និង​ទាក់ទាញ​ចំពោះ​ការធ្វើ​ទេសចរ​នៅ​កំឡុង​ពេល​ប្រកួត​។​លោកនាយក​រដ្ឋមន្ត្រី Abe ធ្លាប់​បាន​សន្យា​ថា​រដ្ឋាភិបាល​នឹង​ប្តេជ្ញាចិត្ត​ដោះស្រាយ​បញ្ហា​រោងចក្រ​នុយក្លេអ៊ែរ​របស់​រោងចក្រ Daiichi ដែល​បាន​ធ្វើឲ្យប៉ះពាល់​ដល់​តំបន់​មួយចំនួន​ផង​។​លោក​ក៏​បាន​មាន​ប្រសា​ស​ផងដែរ​ថា​ប្រាក់​ចំណេញ​ពី​សេដ្ឋកិច្ច​ប្រមាណ​ជា​រាប់ពាន់​ពាន់​លាន​ដុល្លារ​ពី​ការប្រកួត​កីឡា​នេះ​ដែល​ភាគច្រើន​បាន​មក​ពី​គម្រោង​ស្ថាបនា​និង​គម្រោង​ដែល​ពាក់ព័ន្ធ​ផ្សេងទៀត​បាន​ធ្វើឲ្យ​សេដ្ឋកិច្ច​របស់​ជប៉ុន​ដែល​កំពុង​ធ្លាក់នឹង​ងើប​ឡើងវិញ​មួយកម្រិត​៕​

មតិយោបល់