ព័ត៌មានជាតិ

បង្រ្កាបជនសង្ស័យ០២នាក់ ករណីប្រើប្រាស់ រក្សាទុក និងជួញដូរនូវសារធាតុញៀន

រតនគិរីៈ យោងតាមផេក កងរាជអាវុធហត្ថខេត្តរតនគិរី បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានអាវុធហត្ថ ស្រុកអូរយ៉ាដាវ ចំនួន០៨នាក់ មធ្យោបាយរថយន្តមួយគ្រឿង ម៉ូតូមួយគ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុក បានចុះបង្រ្កាបជាក់ស្តែងករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតត្រង់ចំណុចភូមិប្លង់ ឃុំ ប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

ករណីខាងលើនេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០២នាក់ ។

ដកហូតវត្ថុតាងរួមមាន៖ ម៉្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក)ចំនួន១៤ កញ្ចប់ (តូច ៩ និង ធំ ៥ កញ្ចប់) ទម្ងន់១៩៩.
២៣ ក្រាម ថ្លឹងទាំងសម្បកថង់ ប្រាក់រៀលចំនួន១៨០,០០០ រៀល (មួយរយប៉ែតសិបពាន់រៀល) ទូរស័ព្ទម៉ាក អ៊ិនចុចពិលចំនួន០១ គ្រឿង អត្តសញ្ញាណប័ណ្ណ០២សន្លឹក និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ក កសាងសំណុំរឿង តាមនីតិវិធី ដើម្បីបញ្ជូនទៅតំណាងអយ្យការ អមសាលាដំបូងខេត្តរតនគិរី ៕

មតិយោបល់