ព័ត៌មានជាតិ

ថ្ងៃ​សុក្រ​ទី 13 ជា​ថ្ងៃ​ហុងស៊ុយ​មិនល្អ​ចំពោះ​ប្រទេស​អ៊ឺរ៉ុប ?

​យោងតាម​ប្រភព​ព័ត៌មាន​របស់ Wikipedia បានឲ្យដឹងថា កាលពី​ឆ្នាំ 2012 ថ្ងៃ​សុក្រ​ទី 13 មាន​តែ​បី​ដង​ប៉ុណ្ណោះ​នៅ​ក្នុង​មួយ​ឆ្នាំ​។​មាន​ប្រទេស​ជាច្រើន​និង​ប្រជាជន​អ៊ឺរ៉ុប​រាប់លាន​នាក់​ជា​ក់ថា​ថ្ងៃ​សុក្រ​ទី 13 ជា​ថ្ងៃ​ដែល​មិន​មាន​សំណាង​ល្អ​នោះ​ទេ​ដោយ​ផ្អែក​លើ​ព្រះគម្ពី​ជាច្រើន​ដែល​បាន​និយាយ​បកស្រាយ​និង​ផ្អែក​លើ​ប្រវត្តិសាស្ត្រ​មួយចំនួន​ដែល​រៀបរាប់​ពី​ហេតុការណ៍​អាក្រក់​ដែល​បាន​កើតឡើង​ចំពោះ​មនុស្ស​ដែល​ល្បីៗ​ចំ​ថ្ងៃ​សុក្រ​ទី 13 ។​ប៉ុន្តែ​មាន​មនុស្ស​មួយចំនួន​តូច​បែរជា​និយាយ​ថា​ថ្ងៃនេះ​ជា​ថ្ងៃ​សំណាង​ល្អ​ទៅ​វិញ​។​

​បើ​យោងតាម​របាយការណ៍​និង​ព័ត៌មាន​មួយចំនួន​របស់​គេហទំព័​រ របស់ CNN ធ្លាប់​មាន​អ្នក​មាន​សំណាង​ត្រូវ​ឆ្នោត​ប៉ុន្មាន​នាក់​ចំ​ថ្ងៃ​នេះ​ជាមួយនឹង​ទឹកប្រាក់​រាប់លាន​ដុល្លារ​។​វា​ក៏​បាន​ធ្លាប់​បាន​សរសេរ​ផងដែរ​ថា​មាន​គូ​ប្តី​ប្រពន្ធ​ពីរ​នាក់​ដែល​បាន​ត្រូវ​ឆ្នោត​ផ្សង​សំណាង​ជា​ទឹកប្រាក់ 17 លាន​ដុល្លារ​ដោយ​ពួកគាត់​បាន​ទិញ​សន្លឹកឆ្នោត​មួយ​នៅ​ថ្ងៃ​សុក្រ​ទី 13 ។​មាន​មតិ​មួយចំនួន​បាន​និយាយថា​ថ្ងៃ​សុក្រ​ទី 13 ជា​ថ្ងៃ​ល្អ​សម្រាប់​ការ​ឲ្យ​កំណើត​កូន​៕​ជឿ​ទេ​ថា​មនុស្ស​កើត​ចំ​ថ្ងៃនេះ​ជា​មនុស្ស​មាន​សំណាង​ឬ​ជឿថា​ថ្ងៃ​នេះ​ពិតជា​ថ្ងៃ​ដែល​មិន​ល្អ​សម្រាប់​ពិភពលោក​ ?
https://i1272.photobucket.com/albums/y389/domneng/BMW/Friday131_zps87c9a738.jpg
https://i1272.photobucket.com/albums/y389/domneng/BMW/Friday134_zps0e349c92.jpg
https://i1272.photobucket.com/albums/y389/domneng/BMW/Friday135_zps687926c3.jpg
https://i1272.photobucket.com/albums/y389/domneng/BMW/Friday133_zpsa34c5ed0.jpg

មតិយោបល់