ប្រភពព័ត៌មានរបស់ Skysports បានឲ្យដឹងថា ខ្សែការពាររបស់ក្លិប Bacelona កីឡាករ Adriano បានវិលត្រលប់មកលេងជាមួយនឹងមិត្តរួមជាតិ Neymar បន្ទាប់ពីសម្រាកព្យាបាលជាមួយនឹងរបួសដ៏អាក្រក់ ខណៈដែលខ្លួន លេងនៅក្នុងក្របខណ្ឌ Primera Division ។
ដោយឡែកកីឡាករ Neymar វ័យ ២១ ដែលជាខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល ថ្មីៗនេះក៏បានបំពេញអាជីពនៅក្លិប Bacelona បន្ទាប់ពីកុងត្រាជាមួយនឹងក្លិបនេះ ខណៈដែលចេញពីក្លិប Santos ក្នុងប្រទេសរបស់ខ្លួន។ទន្ទឹមជាមួយនឹងគ្នានេះដែរ កីឡាករ Adriano ដែលជាអតីតក្លិប Sevilla ក៏ត្រូវក្លិប Bacelona យកមកលេងនៅក្លិបខ្លួននៅចុងសប្តាហ៍នេះដែរ ៕
ព័ត៌មានជាតិ
មតិយោបល់