ព័ត៌មានជាតិ

ស្វែងរក​បុគ្គលិក​ជំនាញ​ខាង​ថែរក្សា​នាឡិកា​ជាមួយនឹង​ប្រាក់ខែ​ជាង 3 ម៉ឺន​ដុល្លារ​

​ប្រាក់ខែ​ប្រមាណ 31,200 ដុល្លារ​អាមេរិក​នឹង​កំពុង​ស្វែងរក​បុគ្គលិក​ដែល​មាន​ជំនាញ​ខាង​ថែរក្សា​នាឡិកា​ម្នាក់​។​រាជ​វាំង Buchkngham របស់​ចក្រភព​អង់គ្លេស​កំពុងតែ​ប្រកាស​ស្វែងរក​អ្នកទទួលខុសត្រូវ​នាឡិ​កា​ដែល​មាន​ជាង 1 ពាន់​គ្រឿង​ដែល​សែស្រឡាយ​រាជវង្ស​របស់​ម្ចាស់​ក្សត្រី​អង់គ្លេស​។​
Queen-Elizabeth-II-2293059
​ការងារ​សំខាន់​ធំ​បំផុត​សម្រាប់​ការងារ​នេះ​គឺ​ការត្រួតពិនិត្យ​ផ្ទៀង​ម៉ោង​ចុង​ឆ្នាំ​រវាង​នាឡិកា​ទាំងអស់​របស់​សែ​រាជវង្ស​ហើយ​វា​នឹង​ត្រូវ​ធ្វើឡើង​នៅ​កំឡុង​ខែ​មិនា​និង​តុលា​ប៉ុណ្ណោះ​នៅ​ក្នុង​មួយ​ឆ្នាំ​។​បុគ្គលិក​ដែល​ជាប់​ឈ្មោះ​ក្លាយជា​បុគ្គលិក​ពេញសិទ្ធិ​និង​ត្រូវមាន​តួនាទី​ជា​ប្រចាំ​ក្នុង​ការត្រួតពិនិត្យ​និង​ថែរក្សា​នាឡិកា​ទាំងអស់ឲ្យ​មាន​ភាពត្រឹមត្រូ​វ​និង​បើ​អាច​ត្រូវ​ផ្លាស់ប្តូរ​គ្រឿងបន្លាស់​ផង​ដែរ​ពេល​ខ្លះ​។​
​គួរបញ្ជាក់​ផង​ដែរ​ដែរ​គេ​នឹង​ត្រូវ​ស្នាក់នៅ​នឹង​រាជវាំង Buckingham នៅពេល​ដែល​តម្រូវ​ឲ្យមាន​ការធ្វើ​ដំណើរ​ទៅកាន់ក​ន្លែ​ង​ស្នាក់នៅ​របស់​សែ​រាជវង្ស​នៅ​ពេល​ចាំបាច់​៕​

មតិយោបល់