កាលពីព្រឹកថ្ងៃសុក្រនេះការិយាល័យផ្នែកសុខមាលភាពនៅក្នុងទីក្រុង Ankang បានរាយការណ៍ថាការវាយប្រហារពីសត្វ ឪម៉ាល់មកលើប្រជាជនក្នុងតំបន់បានបន្សល់ទុកមនុស្ស ១៩នាក់បាន។
មន្ទីរពេទ្យជាច្រើននៅក្នុងទីក្រុងបានទទួលអ្នកជនរងគ្រោះដោយសារសត្វ ឪម៉ាល់មិនតិចជាង ៥៨៣នាក់ហើយ ៧០នាក់ផ្សេងទៀតដែលបន្តស្នាក់នៅក្នុងការតាមដានថែរក្សានៅឡើយ។
ដើម្បីការពារប្រជាជនដទៃទៀតដែលរស់នៅក្នុងតំបន់នោះពីការវាយប្រហារផ្សេងទៀតពី ឪម៉ាល់ អជ្ញាធរបានប្រើប្រាស់កម្លាំងក្នុងការកម្ទេចសំបុកសត្វ ឪម៉ាល់ជាង៣០០សំបុក ចំណែកឯមន្ទីរពេទ្យបីត្រូវបានដាក់ឲ្យប្រើប្រាស់សម្រាប់ការព្យាបាលអ្នកជំងឺដោយសារការទិចពីឪម៉ាល់ជាមួយនឹងគ្រូពេទ្យជំនាញៗ៕
មតិយោបល់