ព័ត៌មានជាតិ

ក្មេងស្រី​វ័យ ១៤ ឆ្នាំ​ម្នាក់​អាច​ដេក​ក្នុង​មួយ​ថ្ងៃ​ពី ២៥ ទៅ ៣០ ដង​

​នៅ​ថ្ងៃ​ទី ៤ ខែតុលា ឆ្នាំ ២០១៣ តាម​ប្រភព​ព័ត៌មាន​បរទេស​មួយ​ឲ្យដឹងថា ក្មេងស្រី​អាយុ ១៤ ឆ្នាំ​ម្នាក់​អាច​ដេក​ចាប់ពី ២៥ ទៅ ៣០ ដង​ក្នុង​មួយថ្ងៃ បន្ទាប់​ពី​ទទួល​បាន​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ផ្តាសាយ​ជ្រូក​កាលពី​ថ្ងៃ​ទី ១១ ខែ​កញ្ញា​ឆ្នាំ ២០០៩ ។​
Child
​បន្ទាប់ពី​ទទួល​ថ្នាំ​បង្ការ​បាន​បួន​ខែ Chloe Glasson តែងតែមាន​អារម្មណ៍​ងងុយដេក​ជា​រៀងរាល់ថ្ងៃ លោក​វេជ្ជបណ្ឌិត​មាន​ប្រសា​ស​ន៏​ថា​ជំងឺ​ងងុយដេក​នេះ​អាច​ធ្វើឲ្យ​ប៉ះពាល់​ជីវិត​រស់នៅ នឹង​ការសិក្សា​របស់​នាង​យ៉ាងធ្ងន់ធ្ងរ​។ ចាប់តាំងពី​ពេល​ដែល​មាន​ជំងឺ​នេះ​មក Chloe Glasson ចេះ​តែ​ឈឺក្បាល ហើយ​រាល់​ការ​ដេក​ម្តងៗ​នាង​តែងតែ​សុបិន​អាក្រក់ សូម្បី​តែ​រាងកាយ​របស់​នាង​ក៏​កាន់តែ​ចុះ​ខ្សាយ​ផងដែរ​។ បច្ចុប្បន្ន​នេះ​គ្រួសារ​របស់ Chole Glasson នឹង​ផ្តល់​ប្រាក់​ជិត ៤ ពាន់​លាន​ដុល្លារ​សម្រាប់​ព្យាបាល​ជំងឺ​កូន​របស់​គាត់​៕​

មតិយោបល់