ព្រៃវែងៈ កាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ាស៊ីនច្រូតស្រូវ នៅលើផ្លូវលំ ភូមិសន្លូងលៀប ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។
អ្នកបើកបរម៉ាស៊ីនច្រូត ម៉ាកkobota ឈ្មោះ មឿន ធី ភេទប្រុស អាយុ៣៥ឆ្នំា នៅភូមិឃុំកើតហេតុ។ ចំណែកអ្នកជិះម៉ូតូឈ្មោះ ផុន ចូច ភេទប្រុស អាយុ៥០ឆ្នំា នៅភូមិឃុំកើតហេតុ ជិះម៉ូតូម៉ាកសេ១២៤ ស៊េរី២០០៥ ស្លាកលេខកំពង់ចាម1A 8995 បើកបរពីត្បូងទៅជើងបញ្ច្រាសទិសគ្នាដល់កន្លែងកើតហេតុ បានបុកចំពីមុខម៉ាស៊ីនច្រូតស្រូវ បណ្តាលឲ្យស្លាប់តែម្តង។
មូលហេតុ អ្នកបើកម៉ូតូមានភាពស្រវឹង។
បច្ចុប្បន្ន វត្ថុតាងម៉ូតូ និងម៉ាស៊ីនច្រូតរក្សាទុកនៅប៉ុស្តិ៍នគរបាលព្រៃឃ្នេស។ ចំណែកសាកសព សមត្ថកិច្ចប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់