មនុស្ស 51 នាក់ព្រមទាំង 14 ជាកូនក្មេងត្រូវបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ឡានក្រុងបើកធ្លាក់ផ្លូវចូលទៅក្នុងទន្លេនៅតំបន់ Cusco ហើយត្រូវបានគេបញ្ជាក់ថាមិនមានអ្នកណាម្នាក់ដែលនៅលើឡានមានជីវិតនោះទេ។
ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃសុក្រនៅពេលដែលរថយន្តក្រុងបើកបរខុសផ្លូវហើយធ្លាក់ទៅជ្រលងដែលមានជម្រៅ 200 និងបន្តធ្លាក់ចូលទៅក្នុងទន្លេ។ជនរងគ្រោះទាំងអស់ត្រូវបានគេជឿជាក់ថាជាប្រជាជនរស់នៅក្នុងតំបន់នោះទាំងអស់ដោយពួកគេបានធ្វើកំពុងធ្វើដំណើរត្រឡប់ពីការចូលរួមពិធីបុណ្យមួយនៅក្នុងរដ្ឋធានី Santa Tersa មកវិញ។
មូលហេតុនៅមិនទាន់បានបញ្ជាក់ច្បាស់នោះទេដោយការសន្និដ្ឋានតំបូងអាចជាការបើកបរទាំងស្រវឹងរបស់អ្នកបើកបរក្រោយការចូលរួមពិធីឬវាបណ្តាលមកពីលក្ខណ្ឌផ្លូវដែលគេចាត់ទុកថាជាផ្លូវដែលមានគ្រោះថ្នាក់បំផុតលើលោកហើយគ្រោះថ្នាក់ច្រើនកើតជាញឹកញយទៅហើយ៕
មតិយោបល់