យ៉ាងហោចណាស់មនុស្ស 115 នាក់និង 30 នាក់ជាក្មេងដែលត្រូវបានរាយការណ៍ថាបានស្លាប់នៅក្នុងហេតុការណ៍រត់ជាន់គ្នាមួយនៅត្រង់ចំណុចស្ពានដ៏ចង្អៀតមួយនៅប្រសាទបុរាណ Ratangarh Temple នៅក្នុងស្រុក Datia កាលពីថ្ងៃអាទិត្យម្សិលមិញ។
ហេតុការណ៍កើតឡើងនៅពេលដែលមានពាក្យនិយាយចចាមអារ៉ាមថាស្ពានជិតបាក់នៅខណៈដែលអ្នកធម្មយាត្រាសាសនារាប់ពាន់នាក់កំពុងធ្វើដំណើរឆ្លងកាត់លើស្ពាន។ភ្លាមៗមនុស្សម្នានាំគ្នាភ័យស្លន់ស្លោប្រញាប់ចេញពីស្ពានក៏ធ្វើឲ្យមានការផ្អើលឆោឡោឡើងរីឯមនុស្សខ្លះរត់ជាន់គ្នាអ្នកខ្លះលង់ទឹកស្លាប់ដោយសារការលោតទឹកចេញពីស្ពាន។
អជ្ញាធរបាននិយាយថាមនុស្ស 100 នាក់ទៀតដែលរងរបួសនៅក្រោយការកើតហេតុហើយគេជឿជាក់ថាចំនួនអ្នកស្លាប់អាចកើនដល់ 120 នាក់៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់