ព័ត៌មានជាតិ

សួន​សត្វ Basel នៅក្នុង​ប្រទសស្វីសហ្សេលេន​បាន​ប្រកាស​កំណើត​កូនរ​មាស​មួយ​ក្បាល​

​កាលពី​ថ្ងៃ​ទី ៥ ខែតុលា ឆ្នាំ ២០១៣ រមាស​ញី​មួយ​ក្បាល​ដែល​រស់នៅ​ក្នុង​សួន​សត្វ Basel នៃ​តំបន់ captivityរទសស្វីសហ្សេលេន​បាន​ផ្តល់​កំណើត​ឲ្យ​កូនរ​មាស​ឈ្មោល​មួយ​ក្បាល​។​
​តាម​ប្រភព​ព័ត៌មាន softpedia ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ១២ ខែ តុលា ឆ្នាំ​២០១៣ បានឲ្យដឹងថា កូនរ​មាស​ដែល​ទើប​ចាប់​កំណើត​មក​ភ្លាម​មាន​កម្ពស់ ៦៦ សង់ទីម៉ែត្រ ទម្ងន់ ៦៨ គីឡូក្រាម​។ មេ​របស់​វា​ឈ្មោះថា Ellora មាន​អាយុ ៣១ ឆ្នាំ ត្រូវបាន​អ្នកថែរក្សា​សួនសត្វ​មើលថែ​យ៉ាង​យកចិត្តទុកដាក់​បំផុត និង​តាមដាន​គ្រប់​ជំ​ហ៊ាន​នូវ​រាល់​សកម្មភាព​របស់​វា​។​
​អ្នកថែរក្សា​សួនសត្វ​បានឲ្យដឹង​ថា​កូនរ​មាស​នេះ​មានឈ្មោះ Kiran ឥ​ឡូ​នេះ​កំពុងតែ​រស់នៅ​ជាមួយនឹង​មេ​របស់​វា ព្រមទាំងរ​មាស​ញី​មួយ​ក្បាល​ទៀត​ត្រូវជា​បង្កើត​របស់​វា​ដែល​មាន​អាយុ ៣ ឆ្នាំ​៕​
Switzerland-s-Zoo-Basel-Announces-the-Birth-of-an-Indian-Rhino-Calf

មតិយោបល់