ព័ត៌មានជាតិ

ឌ្រីមសង់០១៣ ពន្លះឌ្រីមសង់០១២ ពេញទំហឹង មនុស្សប្រុសស្រី២នាក់រងរបួស

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយម៉ូតូនិងម៉ូតូ បណ្តាលឲ្យរងរបួសមនុស្សប្រុសស្រី២នាក់ ហើយត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤០នាទី យប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលស្ថិតនៅតាមបណ្តោយវេងស្រេង ស្ថិតនៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា ភាគីទាំងសងខាង បានធ្វើដំណើរក្នុងទិសដៅស្របទិសគ្នាពីលិចទៅកើត ដោយភាគីជិះឌ្រីមសង់ឆ្នាំ២០១៣ ពាក់ស្លាកលេខ 1AA-0680 ដែលបើករបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ។ រីឯភាគីម្ខាងទៀតគឺបើកបរម៉ូតូម៉ាកឌ្រីមសង់២០១២ ពណ៌ខ្មៅ ដែលបើកបរដោយមនុស្សប្រុស្រី២នាក់ ពាក់ស្លាកលេខ ភ្នំពេញ 1BJ-3583 កំពុងបើកបរស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុក៏ស្រាប់វាក់អើគ្នាបណ្តាលឲ្យកៀរគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យដួលបោកខ្លួនទៅនឹងផ្លូវបង្កឲ្យរងរបួសមនុស្សប្រុសស្រី២នាក់ធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ ដោយសារតែតំណាងភាគីទាំងសងខាងធ្វើចរចាណ៍និងសម្របសម្រួលគ្នានៅនឹងកន្លែងកើតហេតុ មិនត្រូវរ៉ូវគ្នា ទើបសម្រេចចិត្តឲ្យខាងកម្លាំងជំនាញចរាចរណ៍ខណ្ឌ មកធ្វើការវាស់វែងរួចយកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់