កំពង់ឆ្នាំងៈ គ្រោះថ្នាក់ចរាចរណ៍លើកនៅលើផ្លូវជាតិលេខ5ចំណុចផ្លូវបត់ចូលរោងចក្រ(ទឹកកក,ដំរីស)ចន្លោះបង្គោលគីឡូម៉ែត្រ-(86-87)ស្ថិតក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១៥នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដែលរថយន្ត២គ្រឿងបើកបរក្នុងដំណើរ(ស្របទិសគ្នា)ពី ទិសខាងជើងទៅទិសត្បូង រថយន្តស្ទូម៉ាកហ៊ីយ៉ានដាយធុនធំពណ៍សពាក់ស្លាកលេខព្រះស៊ីហនុ3A 7277 បើកបរពីខាងមុខរួចបត់ឆ្វេងចូលផ្លូវទៅរោងចក្រទឹកកក(ដំរីស) ស្របពេលនោះមានរថយន្តម៉ាកហ៊ីយ៉ានដាយ ក្រុមហ៊ុន(វិរះប៊ុនថាំ)ពណ៍ទឹកក្រូចលាយសពាក់ស្លាកលេខ ភ្នំពេញ 4851បើកបរពីខាងក្រោយ(ស្របទិសគ្នា) វ៉ាជែងជាមួយរថយន្ត01ទៀតក៏រេចង្កូតបុករថយន្តដែលបត់ចូលផ្លូវ(រោងចក្រទឹកកក) ដែលនៅខាងមុខបណ្ដាលអោយក្រឡាប់តែម្ដង។ ហេតុការខាងលើនេះបណ្ដាលឲ្យរបួសមនុស្ស២នាក់ប្រុសរបួស(ស្រាល),ខូចរថយន្តទាំង២គ្រឿងខូចធ្ងន់។…
មតិយោបល់