ព័ត៌មានជាតិ

អតីត​មេ​ក្រុមហ៊ុន PetroChina ស្ថិតក្រោម​ការ​ស៊ើប​អង្កេត​ពាក់ព័ន្ធ​អំពើពុករលួយ​

​រដ្ឋាភិបាល​ចិន​កំពុងតែ​ស៊ើបអង្កេត​លើ​អតីត​ប្រធាន​ក្រុមហ៊ុន​ប្រេង PetroChina បន្ទាប់​ពី​អាជ្ញាធរ​បាន​ប្រកាសថា​នឹង​ធ្វើការ​ស៊ើបអង្កេត​លើ​អតីត​ប្រធាន​ប្រតិបត្តិ​ជាន់ខ្ពស់​ក្រុមហ៊ុន​ប្រេង​ផ្សេងៗ​។​

​ក្រុមហ៊ុន​ប្រេង PetroChina បាន​ដកចេញ​នូវ​ឈ្មោះ Wei Zhigang ចេញពី​មុខតំណែង​ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​របស់​ខ្លួន​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ជាច្រើន​សប្ដាហ៍ ដោយសារតែ​មាន​ការស៊ើបអង្កេត​មួយ​ក្រៅផ្លួវការ​នៅ​ក្នុងក្រុម​ហ៊ុន​ប្រេង​មួយ​នេះ​។ នេះ​បើ​យោងតាម​ប្រភព​ឧស្សាហកម្ម​ប្រេង​នៅក្នុង​ប្រទេ​ចិន​បាន​រាយការណ៍​ឲ្យ​ដឹង​។​

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​នេះ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន PetroChina លោក Mao Zegeng បាន​និយាយថា លោក​មិន​បានដឹង​អំពី​រឿង​ការស៊ើបអង្កេត​លើ​រូបលោក Wei ឡើយ ហើយ​លោក​ក៏​មិន​បាន​ផ្ដល់​សេចក្ដីអធិប្បាយ​ច្រើន​ដែរ​។​

PetroChina ជា​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន​ប្រេង​ជាតិចិន China National Petroleum Corp ដោយ​ប្រតិបត្តិការ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ហើយក៏​ជា​ក្រុមហ៊ុន​មួយ​សម្រាប់​មុខសញ្ញា​ក្នុង​ការស៊ើបអង្កេត​រឿង​ពុករលួយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា មកដល់ពេលនេះ នៅ​មិនទាន់​ស៊ើប​ឃើញ​ប្រធាន​ណាមួយ​របស់​ក្រុមហ៊ុន​នេះ ជាប់​ពាក់ព័ន្ធ​រឿង​ពុករលួយ​នោះទេ​៕

petrochina

មតិយោបល់