បាត់ដំបងៈ នៅវេលាម៉ោង ១០និង ៣០នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ អនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ១២៧ ចុះថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ ២០២០ របស់លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្តបាត់ដំបង នគរបាលស្រុកថ្មគោល បាននាំខ្លួនជនត្រូវចោទឈ្មោះ មាន វុទ្ធី ភេទប្រុស អាយុ ៣៨ឆ្នាំនៅភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តិកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ ២០២០ នៅឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ដកហូតវត្ថុតាងនៅជាប់ខ្លួនមាន៖
-អាវុធខ្លីម៉ាកអាឡូចំនួន០១ដើម គ្រាប់ចំនួន ០២ គ្រាប់ សំបកគ្រាប់កាំភ្លើងចំនួន០២សំបក
-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិចពណ៌ចំនួន០១ថង់តូច សង្ស័យមានសាធាតុញៀនមេតំ ហ្វេតាមីន ម៉ាទឹកកកICE
-សម្ភារសម្រាប់ជក់គ្រឿងញៀនមួយចំនួន
-ទូរស័ព្ទដៃចំនួន០១គ្រឿង
-ម៉ូត០១គ្រឿង។
ក្រោយការសាកសួរ ជនសង័្សយ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយា ល័យជំនាញនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង ដើម្បីអនុវត្តនីតិវិធីបន្ត៕
មតិយោបល់