ព័ត៌មានជាតិ

លក់​កូនស្រី​លើ​អន​ឡាញ​ដើម្បី​ទិញ iPhone

​ប៉េកាំង​៖​គូស្នេហ៍​ជនជាតិ​ចិន​វ័យក្មេង​មួយគូ ដែល​អត់​ការងារ​ធ្វើ ត្រូវបាន​គេ​ចោទប្រកាន់​អំពី​ការលក់​កូនស្រី​របស់​ខ្លួន លើ​អន​ឡា​ញ ហើយ​យក​ទឹកប្រាក់​នោះ​ទៅ​ទិញ iPhone សម្លៀក​បំពាក់ និង​ទ្រនាប់ជើង រួម​ទាំង​របស់របរ​ផ្សេៗ​ទៀត ដែល​កំពុង​ប្រឈមមុខ​នឹង​តុលាការ​។ តុលាការ​នៅ​ទីក្រុង​ស៊ា​ហៃ បាន​ធ្វើ​ការប្រឆាំង និង​កាត់ទោស​គូស្នេហ៍​វ័យក្មេង​នេះ ពី​បទ​ដាក់​លក់​កូន​ទី ៣ របស់​ខ្លួន​នៅ​លើ​អន​ឡាញ ដែល​ជា​អំពើ​ខុសច្បាប់ នេះ​បើ​តាម​សេចក្តីរាយការណ៍ របស់ Liberation Daily ។​
buy iPhone
​តាម​ប្រភព​ខាងលើ​បានឲ្យដឹងថា គូស្នេហ៍​នេះ​បាន​ដាក់​លក់​កូន​របស់​ខ្លួន​តាំងពី​ខែ មិថុនា ក្នុង​ឆ្នាំនេះ ដោយ​ក្នុង​តម្លៃ ៥ ម៉ឺន​យន់ ស្មើ​និង ៨២០០ ដុល្លារ​។​ដោយ​ការលក់​នេះ​ដែរ​ត្រូវ​បាន​ទូទាត់​សាច់ប្រាក់​តាមរយៈ​ធនាគារ​។​

​អ្នក​ស៊ើបអង្កេត បាន​រកឃើញថា ស្ត្រី​ជា​ម្តាយ បាន​ប្រើប្រាស់ លុយ​ទាំង​នោះ ទិញ ទូរស័ព្ទ iPhone ទិញ​សម្លៀកបំពាក់​កីឡាករ និង​របស់របរ​ផ្សេងៗ​ទៀត​។​​នៅ​តុលាការ គូស្នេហ៍​នេះ​បាន​ប្រាប់​ដល់ ព្រះរាជអាជ្ញា​ថា ពួកគេ​មាន​កូន ៣ នាក់ ដោយ​គ្មាន​លទ្ធភាព ក្នុងការ​ចិញ្ចឹម​ពួក​គេ​ក៏​ដាច់ចិត្ត​លក់ កូន​ទី ៣ តែម្តងទៅ​។​​ទោះជា​យ៉ាងណា​តុលាការ​បាន​កាត់ទោស​គូស្នេហ៍​នេះ ឲ្យ​ជាប់គុក ពីបទ បង្កើតកូន​សម្រាប់​លក់ ។​

​បញ្ជាក់​ផង​ដែរ​ថា កាលពី​ឆ្នាំទៅ មាន​មនុស្ស ៧ នាក់​បាន​ជាប់គុក នៅ​ខេត្ត ហ៊ុយ​ណាន សម្រាប់​ការចូលរួម​ទិញ​និង​លក់ តម្រង់​នោម និង​ក្រ​លេន ក្មេងប្រុស​ចាប់ពី​អាយុ ១៧ ឆ្នាំ ដោយ​ប្រើប្រាស់​លុយ​ដើម្បី​ទិញ iPhone និង iPad ៕

មតិយោបល់