អ្នកប្រហែលជាមិនទាន់ដឹងទេថា ការគេងពន្លឺភ្លើងនៅពេលយប់អាចធ្វើឲ្យមានហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត, ជំងឺមហារីកសុដន, និងក្រពេញប្រូស្តាតជាដើម។ ហេតុនេះអ្នកគួរតែស្វែងយល់ឲ្យបានច្បាស់ ព្រោះវាអាចធ្វើឲ្យប៉ះពាស់យ៉ាងធ្ងន់ធ្ងរដល់សុខភាព។
ប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត
ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យនៃរដ្ឋ អូហែយ៉ូ (សហរដ្ឋអាមេរិក) បានបង្ហាញថាផលប៉ះពាល់នៃការគេងក្រោមពន្លឺភ្លើងក្នុងកំឡុងពេល ៨ ម៉ោងអាចធ្វើឲ្យប៉ះពាល់ដល់រចនាសម្ព័ននៃខួរក្បាល បង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត។ សូម្បីតែពន្លឺដែលបញ្ចេញមកពីចង្កៀង ឬទូរទស្សន៍ក៏អាចធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តដែរ នេះគឺជាការព្រមានចំពោះសក្តានុពលចំពោះការរំខានវដ្ដនៃការគេង។
ហានិភ័យជំងឺមហារីក ឬក្រពេញប្រូស្តាត
ការសិក្សានៅសាកលវិទ្យាល័យនៃទីក្រុង Haifa ប្រទេសអ៊ីស្រាអែលបានធ្វើការវិភាគទៅលើ ការគេងបើកភ្លើងនៅពេលយប់សម្រាប់មនុស្សចំនួន ១៦៤ នាក់បង្ហាញថា អត្រានៃការកើតជំងឺមហារីកទ្វេដង។ រីឯការស្ទង់មតិទៅលើស្ត្រីអស់រដូវចំនួន ១៨.០០០ នាក់ នៅសាកលវិទ្យាល័យ Havard សហរដ្ឋអាមេរិកបានរកឃើញដែរថា អ្នកដែលមាន melatonin ទាប, កម្រិតអ័រម៉ូនមានសក្តានុពលថយចុះ អាចបង្កើតបានជាជំងឺមហារីកសុដន់កើនឡើងដល់ទៅ ៦០ ភាគរយ។ មូលហេតុចម្បង ដោយសារតែភាពងងឹតអាចជួយឲ្យខួរក្បាលរបស់យើង ផលិត melatonin, អ័រម៉ូនដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រព័ន្ធភាពស៊ាំ និងជួយកាត់បន្ថយការវិវត្តនៃជំងឺមហារីកនេះ។ គ្រាន់តែជាការមានពន្លឺតិចតួចក៏អាចបង្អាក់ដល់ការផលិត melatonin នេះដែរ ប៉ុន្តែនៅចំពោះចង្កៀងមួយចំនួនមានរលកពន្លឺពណ៌ក្រហមគឺល្អបំផុត ព្រោះវាមានផលប៉ះពាល់តិចជាងពន្លឺពណ៌បែតង ឬពន្លឺនៃអំពូលម៉ែត្រ។ ប៉ុន្តែប្រសិនបើអ្នករីករាយជាមួយពន្លឺព្រះអាទិត្យ ២០ នាទីនៅពេលព្រឹក អាចស្រូបយកជាតិ melatonin យ៉ាងច្រើន។
ធ្វើឲ្យមនសុស្សមានវ័យចាស់កាន់តែលឿន
ចំពោះមនុស្សដែលចូលចិត្តគេងបើកអំពូលនៅពេលយប់ មិនត្រឹមតែប្រឈមមុខនឹងជំងឺមួយចំនួននោះទេ វាថែមទាំងធ្វើឲ្យរាងកាយរបស់អ្នកមានវ័យចំណាស់កាន់តែលឿន។ លើសពីនេះទៅទៀតពន្លឺអាចធ្វើឲ្យរំញោចសសៃប្រសាទ ដែលបណ្តោលឲ្យយើងលំបាកក្នុងការដេក ឬគេងមិនលក់៕
មតិយោបល់