ព័ត៌មានជាតិ

Line លក់ IPO នៅ​ឆ្នាំក្រោយ​

Line ជា​កម្មវិធី​ជជែក​កម្សាន្ត​ដ៏​ពេញនិយម​មួយ​នៅ​លើ​ស្មា​ត​ហ្វូន ដោយ​អ្នកប្រើប្រាស់​អាច​ផ្ញើ​សារ​ជា​អក្សរ និង​ខ​ល​តាមរយៈ​អ៊ី​ន​ធើ​ណែ​ត ដោយឡែក​នៅ​ពេល​នេះ​មាន​ព័ត៌មាន​ថា Line គ្រោង​លក់​តម្លៃ​ភាគហ៊ុន​ដំបូង (IPO)​។​

​យោង​តាម​សារព័ត៌មាន​ជប៉ុន Nikkei បានឲ្យដឹងថា នៅ​ឆ្នាំ ២០១៤ Line នឹង​ចាប់ផ្ដើម​ដំណើរការ IPO របស់ខ្លួន ដោយ​ការរំពឹង​ទុក​អាចនឹងទទួល​បាន​ចន្លោះ​ពី ៨០០​ទៅ​១​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា មកដល់ពេលនេះ Line មាន​អ្នកប្រើប្រាស់​ជាង ២៧០​លាន​នាក់ ហើយ​ប្រទេស​ដែល​ប្រើ Line ច្រើនជាងគេ​គឺ​ជប៉ុន តៃវ៉ាន់ និង​ថៃ​៕

line app

មតិយោបល់