ព័ត៌មានជាតិ

ប្រាក់ចំណេញ Microsoft កើនឡើង ១៧% ស្មើ $៥,២​ពាន់​លាន​

​ក្រុមហ៊ុន Microsoft បាន​និយាយ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ប្រាក់ចំណេញ​របស់ខ្លួន​នៅក្នុង​ត្រីមាស​ថ្មី​នេះ កើនឡើង ១៧​ភាគរយ មាន​ទឹកប្រាក់​ចំនួន ៥,២​ពាន់​លាន​ដុល្លារ​អាមេរិក ដោយសារ​មាន​ការកែទម្រង់​ទៅជា “​ឧបករណ៍ និង​សេវាកម្ម​”​។​

​លោក Steve Ballmer នាយក​ប្រតិបត្តិ Microsoft បាន​និយាយថា ទាំង​ឧបករណ៍ និង​សេវាកម្ម គឺ​មិន​សូវ​ទទួល​បាន​ភាពជោ​ជ័យ​នោះ​ទេ ប៉ុន្តែ Microsoft ត្រូវតែ​ឆ្នោះទៅ​រក​មាគ៌ា​មួយ​នេះ​។​

​លោក Ballmer បាន​បន្តទៀតថា ក្រុមហ៊ុន Microsoft បាន​មើលឃើញ​ថា Xbox One , Surface 2 និង Surface Pro 2 ព្រម​ជាមួយ​ប្រព័ន្ធ​ដំណើរការ Windows 8.1 និង Windows Phone ជា​កូនសោ​ថ្មី​ដែល​នឹង​អាច​វាយ​លុយ​ទីផ្សារ ហើយ​ក៏​ជួយ​ជំរុញ​ឲ្យ Microsoft ទទួលបាន​នូវ​ភាពជោគជ័យ​៕

Microsoft

មតិយោបល់