ព័ត៌មានជាតិ

មី​យ៉ាន់​ម៉ា​ជា​ប្រទេស​ពិបាកធ្វើ​ពាណិជ្ជកម្ម​ជាងគេ​បំផុត​ក្នុង​សកលលោក​

​ធនាគារ​ពិភពលោក​បានឲ្យ​ដឹង​នៅក្នុង​របាយការណ៍​មួយ​កាលពី​ថ្មីៗ​នេះ​ថា ប្រទេស​មី​យ៉ាន់​ម៉ា​ស្ថិតនៅ​ក្នុង​ចំណោម​ប្រទេស​ដែល​ពិបាក​ធ្វើ​ពាណិជ្ជកម្ម​បំផុត​នៅលើ​ពិភពលោក​។​
​ក្នុងចំណោម​ប្រទេស​ទាំង ១៨៩ អ្នក​ដែល​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​ជាងគេ សិង្ហ​បុរី និង​ទីក្រុង​ហុងកុង ជា​កន្លែង​ធ្វើ​ពាណិជ្ជកម្ម​ល្អ​បំផុត​នៅលើ​ពិភពលោក​នៅ​ក្នុង​ការអង្កេត​ពី​ភាព​ប្រកួតប្រជែង​ប្រចាំឆ្នាំ​របស់​ខ្លួន ។​
Miyanmar
​ធនាគារ​ពិភពលោក​បានឲ្យដឹងថា ក្នុងចំណោម​ប្រទេស​ទាំង​១៨៩ ដែល​ត្រូវបាន​ធ្វើការ​វាស់វែង​ដោយ​ធនាគារពិភពលោក មី​យ៉ាន់​ម៉ា​ជាប់​ចំណាត់ថ្នាក់​ទី​១៨២ បន្ទាប់​ពី​ប្រទេស​វ៉េណេស៊ុយ​អេ​ឡា ដែល​ជាប់​ចំណាត់ថ្នាក់​ទី​១៨១ និង​នៅលើ​ប្រទេស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ដែល​ជាប់​ចំណាត់ថ្នាក់​ទី​១៨៣ ។​

​ការផ្តល់​ចំណាត់ថ្នាក់​អន់​បំផុត​នាពេល​នេះ​កើតមានឡើង​នៅ​គ្រា​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ចាប់ផ្តើម​ធ្វើ​ទំនើបកម្ម​បទបញ្ញត្តិ​ដើម្បី​បំពេញ​បំណង​ដែល​ចេះតែ​កើន​ឡើង​ពី​សំណាក់​វិនិយោគិន​បរទេស ។ នេះ​ជា​លើកដំបូង​ហើយ​ដែល​ប្រទេស​មី​យ៉ាន់​ម៉ា ត្រូវ​បាន​រាប់បញ្ចូល​ទៅ​ក្នុង​របាយការណ៍​របស់​ធនាគារ​ពិភពលោ​ក​៕

មតិយោបល់