ព័ត៌មានជាតិ

នារី ១៨ ឆ្នាំ​ម្នាក់​លក់​ព្រហ្មចារីយ៍​បាន​សម្រេច​ក្នុង​តម្លៃ ៣១,០០០​ដុល្លារ​អាមេរិក​

​រុស្ស៊ី​៖​យោងតាម​ប្រភព​ព័ត៌មាន Liputan6 បានឲ្យដឹងថា នាង Krasnoyarsk អាយុ ១៨ ឆ្នាំ​ជនជាតិ​រុស្ស៊ី មាន​មុខស្រស់​សោភា រាង​ស្វែល សក់​ពណ៌​ខ្មៅ បានប្រកាស​ត្រូវការ​បុរស​ណា ដែល​អាច​បំពេញ​ក្តី​ស្រម៉ៃ​របស់​នាង​បាន​។​

​ក្នុង​ការប្រកាស​នេះ​ដែរ វា​មិនមែន​ផ្អែក​ទៅ​លើ​ការ​បាន​គ្នា​ជា​គូ​ស្វាមី​នោះ ទេ ដោយ​នាង Krasnoyarsk បាន​ប្រកាស​លក់​ព្រហន្មចារីយ៍រប​ស់នា​ង នៅលើ​អ៊ី​ន​ធឺ​ណេត យ៉ាងហោច​បំផុត ៣០ ពាន់​ដុល្លារ ។​

​សម្រាប់​អ្នក​ដែល​ត្រូវបាន​ដេញថ្លៃ​ត្រូវ នៅលើ ប្លក់​របស់​នាង Shatuniha kegadisannya ជាមួយនឹង​ការបង្ហាញ​ព័ត៌មាន​ពិស្តារ​មួយចំនួន នោះ​នាង​នឹង​ត្រូវ​អញ្ជើញ​ដៃគូរ​ដែល​ដេញថ្លៃ​ត្រូវ ទៅ​សណ្ឋាគារ​ដើម្បី​យក​ព្រហ្មចារីយ៍រប​ស់នាង​។​ក្នុងន័យ​នេះ​ដែរ អ្នកដេញថ្លៃ​ត្រូវ​ចំណាយ ចំនួន​ទឹកប្រាក់​ខ្ពស់បំផុត ។​
jualkeperawanan-131102
​នៅពេល​ដែល​ខាង​សារព័ត៌មាន​សួរ​ណែនាំ នូវ​មូលហេតុ ចំពោះ​ការលក់​ព្រហ្មចារីយ៍​នោះ នាង​បាន​និយាយថា​ខ្ញុំ​ពិតជា​ត្រូវ​ការចាំបាច់​ណាស់ ជាមួយនឹង​លុយ​នេះ ហេតុដូចនេះ​ត្រូវ​លក់​វា​ក្នុង​តម្លៃ​ថ្លៃ​បំផុត​។ នេះ​បើ​តាម​ការនិយាយ​របស់​នាង​នៅ​លើ​ទំព័រ The Siberian Times និង Daily Mail កាលពី​ថ្ងៃ​ទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៣ នេះ​។​

​នាង​បាន​បន្តថា នាង​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ ដើម្បី​ជួប​ជាមួយនឹង​អ្នកទិញ នៅ​ថ្ងៃស្អែក ហើយ​វា​ក៏​ត្រូវ​បាន​ពិនិត្យ​យ៉ាង​ជាក់លាក់​ថា នាង​ពិតជា ហ្ស៊ី​ន ឬ​អត់​? ។​នាង​ខ្ញុំ​នឹង​ណាត់ជួប​អ្នក​ដែល​ចង់​ទិញ នៅ​សណ្ឋាគារ Predmostnaya Square ដោយ​មាន​យក​ទៅ​ជាមួយ នូវ​លិខិត​បញ្ជាក់​ព្រហ្មចារីយ៍ពី​មន្ទីរពេទ្យ និង​មនុស្ស​ម្នាក់ ដើម្បី​ទទួល​ប្រាក់ ចៀសវាង​ការបោកប្រាស់ ” ។​

​យ៉ាងណា ប៉ូលីស​បានដឹង​អំពី​ករណីនេះ ពួកគេ​យល់ថា សកម្មភាព​លក់​ដេញថ្លៃ​របស់​នារី​ម្នាក់នេះ មិន​បាន​បំពាន​លើ​មាត្រា​ច្បាប់​ណាមួយ​នោះទេ ដូច្នេះ គេ​មិន​អាច​ចោទប្រកាន់​នាង​អំពី​បទល្មើស​អ្វីមួយ​នោះដែរ​។​
​បញ្ជាក់​ផង​ដែរ​ថា មនុស្ស​ម្នាក់ បាន​ចុះឈ្មោះ​ទិញ យក​ព្រហ្មចារី​យ៍របស់ Shatuniha បានសម្រេច​។ ដោយ​មាន​គណនី​ដែល​មានឈ្មោះ Evgenly Volnov ប៉ុន្ដែ​អត្ដ​សញ្ញាណ​របស់​មនុស្ស​នេះ មិន​ត្រូវបាន​បង្ហើប​ឱ្យដឹង​នោះទេ​។ អ្នកទិញ​រូបនេះ​បាន​ចំណាយ​ប្រាក់ ប្រមាណ​៣១,០០០​ដុល្លារ​អាមេរិក​៕

មតិយោបល់