ព័ត៌មានជាតិ

Nokia Lumia 800 បាត់​ក្នុង​បាត​បឹង​ជាង ៣​ខែ​នៅ​ប្រើ​បាន​ដូច​ធម្មតា​

​វា​ជា​រឿង​ពិត ហើយ​មិន​គួរឲ្យ​ជឿ​ផងដែរ ដែល​ទូរស័ព្ទ​ចល័ត Lumia 800 របស់​ក្រុមហ៊ុន Nokia បាត់​ក្នុង​បឹង​អស់​រយៈពេល​ជាង ៣​ខែ រកឃើញ​វិញ​ហើយ​នៅ​ប្រើប្រាស់​បាន​ដូច​ធម្មតា​។​
gsmarena_001
​លោក Roger Nilsson បានឲ្យ​ដឹង​នៅលើ​ទំព័រ Facebook ថា លោក​បាន​ទៅ​ហែល​ទឹក​លេង​នៅក្នុង​បឹង​មួយ​កន្លែង​ក្នុង​ប្រទេស​ស៊ុយ​អ៊ែត ហើយ​បាន​បាត់​ទូរស័ព្ទ​ចល័ត Lumia 800 ដោយ​មិនដឹងថា​វា​បាត់​ដោយ​វិធី​ណា​។ ប៉ុន្តែ ៣​ខែ​កន្លះ​ក្រោយមក លោក​បាន​រក​ឃើញ​វា​វិញ ដោយ​វា​ចាប់​នៅ​ដង្គៀប​ថ្ម​។​

​បុរស​ជនជាតិ​ស៊ុយ​អ៊ែត​ម្នាក់នេះ បាន​បន្តទៀតថា គាត់​បាន​សម្អាត​ទៅលើ ទូរស័ព្ទ​ចល័ត Lumia 800 ហើយ​ទុក​ចោល​មួយរយៈ​ទើប​សាកល្បង​ដំណើរការ ទីបំផុត​វា​នៅ​ប្រើ​បាន​ដូច​ធម្មតា ដែល​ធ្វើឲ្យ​គាត់​សប្បាយចិត្ត និង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​៕

ប្រភព៖ GSM Arena

មតិយោបល់