ទីក្រុងតេហរ៉ង់ (05/11/13) ៖ប្រធានប្រតិបត្តិទូទៅនៃទីភ្នាក់ងារឃ្លាំមើលថាមពលអាតូមិកអន្តរជាតិ IAEA(International Atomic Energy Agency ) លោក Yukiya Amano នឹងបំពេញទស្សនៈកិច្ចជាផ្លូវការមួយទៅកាន់ប្រទេសអ៊ីរ៉ង់នាថ្ងៃទី 11 ខែវិច្ឆិកានេះហើយវាហាក់ដូចជាបង្ហាញឲ្យឃើញថានឹងអាចមានកិច្ចព្រមព្រៀងមួយរវាងភាគីទាំងពីរលើបញ្ហាអាវុធនុយក្លេអ៊ែរ។
លោក Amano បានទទួលយកការអញ្ជើញរបស់ជាពិសេសពីសំណាក់លោក Ali-Akbar Salehi ប្រធានអង្គភាពថាមពលអាណាតូមិករបស់អ៊ីរ៉ង់កាលពីពេលថ្មីៗនេះក្នុងគោលបំណងធ្វើការពិភាក្សាគ្នានៅក្នុងទីក្រុងតេហរ៉ង់។លោក Ali ក៏ធ្លាប់បានមានប្រសាសផងដែរថាជំនួបពិភាក្សានេះនឹងនាំមកនូវផលវិជ្ជមានមួយហើយលោកបានបញ្ជាក់ថាគោលជំហររបស់រដ្ឋាភិបាលទីក្រុងតេហរ៉ង់នៅតែរូចរាល់ជានិច្ចសម្រាប់ដំណោះស្រាយនានាដែលទីភ្នាក់ងារអន្តរជាតិមួយនេះចង់បាននិងធ្វើ។
បើទោះបីជាយ៉ាងណាក្តីចាប់តាំងពីឆ្នាំ 2011 មកជំនួបពិភាក្សាគ្នារវាងភាគីទាំងពីរមានទៅដល់ 12 លើកហើយតែមិនទាន់មានលទ្ធផលណាមួយដែលគួរឲ្យកត់សម្គាល់នៅឡើយលើបញ្ហាអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់៕
មតិយោបល់