ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្ត១គ្រឿង ផ្លាកលេខភ្នំពេញ 2B 9275 បុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់មួយរំពេច

ក្រចេះ: នៅថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១៨និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំណុច ភូមិហាន់ជ័យទី២ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ លើផ្លូវក្រាលកៅស៊ូលេខ៣៧១ ឆ្លូង-ក្រូចឆ្មារ រថយន្តបុកម៉ូតូ មានទិសដៅបញ្ច្រាសគ្នា ពីកើតទៅលិច បណ្តាលឲ្យស្លាប់មនុស្សប្រុសម្នាក់ នៅកន្លែងកើតហេតុ។

រថយន្តបង្កម៉ាក TOYOTA ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2B 9275 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរមានទិសដៅ ពីកើតទៅលិច មកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូ ដែលមានទិសដៅបញ្ច្រាសគ្នា ម៉ាកវេវ ពណ៌ក្រហម គ្មានផ្លាកលេខ លេខតួ 570680 បើកបរមានទិសដៅ ពីលិចទៅកើត អ្នកបើកបរឈ្មោះ ជុ សារី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅ ភូមិពង្រ១ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។

មូលហេតុ៖ រថយន្តបើកបរមិនប្រកាន់ស្តាំ ។

វត្ថុតាង៖ ម៉ូតូខូចធ្ងន់ រថយន្តខូចស្រាល ត្រូវសមត្ថកិច្ចយកទៅរក្សាទុក បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកឆ្លូង ។ ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួន ពីកន្លែងកើតហេតុ ។

ករណីនេះ សមត្ថកិច្ចជំនាញ ច្បាប់ចរាចរណ៍បានចុះដល់កន្លែងកើតហេតុ សហការជាមួយប៉ុស្តិ៍ រដ្ឋបាលឃុំហាន់ជ័យ និងស្រាវជ្រាវកសាងសំណុំរឿង តាមនីតិវិធី និងបានធ្វើកំណត់ហេតុប្រគល់សាកសព ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី-ខ្មែរឥស្លាម៕

មតិយោបល់