ព័ត៌មានជាតិ

ជិត​ដល់​ពេល​ដែល​កីឡាករ Park Ji Sung លះបង់​ភាព​បរិសុទ្ធ​

បន្ទាប់ពី​មាន​ទំនាក់ទំនង​ជា​ច្រើន​ឆ្នាំ តារា​បាល់ទាត់ Park Ji Sung កំពុងតែ​មាន​គម្រោង​រៀបការ ជាមួយ​នឹង​ស្រី​ស្រស់ Kim Min Ji ។​ព័ត៌មាន​នេះ​ដែរ​ត្រូ​បាន​ឪពុក​របស់​តារាបាល់ទាត់​រូបនេះ​បាន​ប្រាប់​ដល់ កាសែត Starnews ក្នុងអំឡុងពេល​ផ្តល់​បទសំភាសន៍​នាពេល​ថ្មីៗ​នេះ​។​

​កាលពី​ខែ សីហា កន្លងទៅ គ្រួសារ​របស់​យើង បាន​ជួប​ជាមួយនឹង​គ្រួសារ​យើង​ស្រី ដោយ​មាន​ភាពស្និទ្ធស្នាល​ជាទីបំផុត និង យល់ព្រម ឲ្យ​អ្នក​ទាំង​ពីរ​រស់នៅ​ជាមួយនឹង​គ្នា​តាម​ផ្លូវច្បាប់​។ ម្យ៉ាងវិញទៀត យើង​សង្ឈឹមថា អ្នក​ទាំង​ពីរ​នឹង​រៀបការ​ជាមួយ​នឹង​គ្នា​តាម​ផ្លូវច្បាប់ ។ នេះ​បើ​តាម​សម្តី​របស់ Park Sung Jong ឪពុក Park Ji Sung បាន​និយាយ​។​

​នៅពេល​ដែល​សួរ​ពី​នាង Kim Min Ji ឪពុក​របស់ Park Ji Sung បាន​សរសើរ កូនស្រី​អ​នា​គត់​របស់​ខ្លួន ហើយក៏​មិន​ភ្លេច​ពី​កូនប្រុស​ជាទី​ស្រលាញ់​របស់​ខ្លួន​នោះ​ទេ ។​

Kim Min Ji គឺជា មិត្តស្រី របស់ Park Ji Sung និង​ជា​មនុស្ស​តារា​ដ៏​ល្បីល្បាញ នៅ​ស្ថានីយ៍​ទូរទស្សន៍ SBS គូស្នេហ៍​នេះ​បានបង្ហាញ​ចំណងស្នេហា​ជា​សាធារណៈ កាលពី​ខែ មិថុនា កន្លងទៅ​៕
​https://i1272.photobucket.com/albums/y389/domneng/Ailya/ParkJingSung3_zpsc5465ad5.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/ParkJingSung1_zpsf5fdbbae.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/ParkJingSung2_zps50c90b4a.jpg

មតិយោបល់