គ្រូបង្វឹកក្រុមអាហ្ស៊ូរី អ៊ីតាលី លោក Antonio Conte បានសម្រេចចិត្តកោះហៅខ្សែប្រយុទ្ធ Mario Balotelli របស់ក្លិបហង្សក្រហម Liverpool ឲ្យចូលក្នុងក្រុមជម្រើសជាតិសម្រាប់ការប្រកួតជាមួយប្រទេស ក្រូអាត និងប្រទេស អាល់បានី ។ Balotelli បានបាត់បង់តំណែងនេះចាប់តាំងពីខែតុលាមកក្រោយពេលរូបគេលេងនៅក្នុងលីកអាជីពមិនបានល្អប៉ុន្តែ Balotelli ត្រូវបានលោក Conte កោះហៅសារជាថ្មីថ្វីបើបច្ចុប្បន្នទម្រង់លេងរបស់គេកំពុងមានការធ្លាក់ចុះ ក៏ដោយ ជាមួយគ្នានោះ ខ្សែប្រយុទ្ធក្លិប Southampton កីឡាករ Graziano Pelle គឺនៅតែជាប់ជាជម្រើសដំបូង ដដែលខណៈដែលខ្សែប្រយុទ្ធ Ciro Immobile របស់ក្លិប BorussiaDortmund ត្រូវបានកាត់ឈ្មោះចេញ ។គួរបញ្ជាក់ថា អ៊ីតាលី នឹងត្រូវជួបជាមួយ ក្រូអាត ក្នុងការប្រកួតជម្រុះយូរ៉ូនៅថ្ងៃអាទិត្យនេះហើយ២ថ្ងៃក្រោយមក អ៊ីតាលី នឹងត្រូវជួបជាមួយប្រទេស អាល់បានី ជាលក្ខណៈមិត្តភាព ៕
ព័ត៌មានជាតិ
មតិយោបល់