ព័ត៌មានជាតិ

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធ​ត់​បាន​សម្លាប់​មនុស្ស​ ២៩​នាក់​

យោងតា​មប្រភព​ព័ត៌មាន​បរ​ទេស​នានា​ដែល​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ១២​ ខែវិច្ឆកា​ ឆ្នាំ​ ២០១៣​ បាន​ឲ្យ​ដឹង​ថា​ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធ​មួយ​កើត​ឡើង​នៅ​អាហ្វ្រិក​ខាង​ត្បូង​ រវាង​រថយន្ត​ដឹង​ទំនិញ​ និង​រថយន្ត​ក្រុង។​

តាមការដកស្រង់សំដីរបស់លោក Joseph Mabuza ដែលជាអ្នកនាំពាក្យ​ទីភ្នាក់​ងារ​សុវត្ថិភាព​នៅ​ក្នុង​ខេត្ត​ Mpumalanga​ ឲ្យ​ដឹង​ថា​ ចំនួន​អ្នក​ស្លាប់​កើត​ដល់​ ២៩​ នាក់​ច្រើន​ជា​ដំណឹង​បណ្តោះ​អាសន្ន​ដែល​មាន​ត្រឹម​តែ​ ២៦​​នាក់។​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​នៅ​ក្បែរ​ទី​ក្រុង​ Kwaggafontein​ ចម្ងាយ​ ១០០​ គីឡូ​ម៉ែត្រ​ពី​រដ្ឋធានី​ Pretoria។​ ហេតុការណ៍​ដំបូង​អ្នក​បញ្ជារ​រថយន្ត​ដឹង​ទំនិញ​ព្យាយាម​វ៉ា​រថយន្ត​ដែល​នៅ​ពី​មុខ​តែ​ដោយ​សារ​តែ​ផ្លូវ​ចង្អៀត​ក៏​បាន​បុក​ជា​មួយ​រថយន្ត​ក្រុង​តែ​ម្តង​។​

គ្រោះថ្នាក់នេះបានធ្វើឲ្យមនុស្ស ២៩ នាក់បានស្លាប់ ៨ នាក់ស្ថិតនៅ​ក្នុង​ស្ថាន​ភាពធ្ងន់ធ្ង​រ​ និង​១២​នាក់​​ផ្សេង​ទៀត​របួស​ស្រាល​ ហើយ​ជន​រង​គ្រោះ​ទាំង​អស់​ត្រូវ​បាន​បញ្ចូ​នៅ​មន្ទីរ​ពេទ្យ​ក្បែរ​ក្រុង​ KwaMhlangu​។​

ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានធ្វើការពិពណ៌នាថាកន្លែងដែល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​គឺ​ជា​ផ្លូវ​ដ៍​សំខាន់​ខណៈ​ដែ​ល​មាន​រថយន្ត​ ៦៣៥​ គ្រឿង​ឆ្លង​កាត់​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​នាំ​មនុសស្ស​ ៥០.០០០​នាក់​ទៅ​ធ្វើ​ការ​នៅ​ Pretoria។​

សូមបញ្ជាក់ផងដែលថា ផ្លូវមួយខ្សែរនេះឧស្សាហ៍មានគ្រោះថ្នាក់ខ្លាំងណាស់ ​ពី​ព្រោះ​រថយន្ត​ដឹក​ទំនិញ​ផ្ទុក​លើស​ចំណុះ​ ហើយ​ភាគ​ច្រើន​ជា​រថយន្ត​ចាស់ៗ​ថែម​ទៀត៕​

today

មតិយោបល់