ព័ត៌មានជាតិ

រថយន្តបុកជាមួយម៉ូតូ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង និងមានមនុស្សរងរបួស

ភ្នំពេញ: (ព័ត៌មានបឋម) នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក ហាយលែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AC-5657 បុកជាមួយម៉ូតូ បណ្ដាលឲ្យមានមនុស្សរងរបួស ស្ថិតក្នុងភូមិព្រែកហូរខាងលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ករណីនេះ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ និងម្ចាស់ម៉ូតូរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំពោះវត្ថុតាង សមត្ថកិច្ចជំនាញក្រុងតាខ្មៅ ចុះដល់ទីតាំងវាស់វែង យកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕


មតិយោបល់