ព័ត៌មានជាតិ

អ៊ី​ស្រាល​អែល​បញ្ជូន​ទីប្រឹក្សា​សន្ដិសុខ​ទៅ​កាន់​សហរដ្ឋអាមេរិក​ពិភាក្សា​រឿង​អ៊ីរ៉ង់​

​នាយករដ្ឋមន្ត្រី​អ៊ី​ស្រាល​អែល​លោក Benjamin Netanyahu បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា​ខ្លួន​នឹង​បញ្ជូន​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន​ដើម្បី​រង់ចាំ​ពិភាក្សា​លើ​កិច្ចព្រមព្រៀង​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់​ស្ដីអំពី​កម្មវិធី​នុយក្លេអ៊ែរ​។​
Israeli
“​ខ្ញុំ​បាន​និយាយ​កាលពី​ម្សិលមិញ​ជាមួយនឹង​លោក​ប្រធានាធិបតី បា​រ៉ាក់ អូ​បា​ម៉ា ហើយ​យើង​បាន​យល់ព្រម​គ្នា​ថា​នៅ​ថ្ងៃ​ខាងមុខ ទីប្រឹក្សា​សន្ដិសុខ​ជាតិ Yossi Cohen នឹង​ធ្វើដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក​ដើម្បី​ជួប​ពិភាក្សា​នូវ​កិច្ចព្រមព្រៀង​ចុង​ក្រោយ​ជាមួយនឹង​អ៊ីរ៉ង់​”​។ នេះ​បើ​យោងតាម​សម្ដី​របស់​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រាល​អែល​លោក Netanyahu​។​

​ប្រទេស​អ៊ីរ៉ង់​បាន​យល់ព្រម​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​សម្រាប់​រយៈពេល​៦​ខែ​បន្ទាប់ ក្នុង​ការផ្លាស់ប្ដូរ​សម្រាប់​ការផ្ដល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ការដាក់ទណ្ឌកម្ម ដែល​បាន​កំណត់​ដោយ​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥​នៃ​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ បូករួម​ប្រទេស​អាល្លឺម៉ង់​នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ​បានបញ្ចប់​កាលពី​ម្សិលមិញ​។​
​ប៉ុន្តែ​ប្រទេស​អ៊ីស្រាអែល​បាន​រិះគន់​ទៅ​លើ​កិច្ចព្រមព្រៀង​នេះ ថា​ជា​”​កំហុស​ប្រវត្តិសាស្ត្រ​” ព្រោះ​វា​ជា​ការដាក់ទណ្ឌកម្ម​មួយ​ដ៏​ធ្ងន់ធ្ងរ​៕​

មតិយោបល់