សហរដ្ឋអាមេរិក ទាត់ចោលសំណើរបស់អ៊ុយក្រែន ជុំវិញការដាក់បម្រាមទិដ្ឋាការលើពលរដ្ឋរុស្ស៉ី

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះបានច្រានចោលសំណើរបស់អ៊ុយក្រែន ជុំវិញបម្រាមទិដ្ឋាការសម្រាប់ពលរដ្ឋរុស្ស៉ី ដោយនិយាយថាទីក្រុងវ៉ាស៊ីនតោន មិនចង់បិទផ្លូវស្វែងរកសិទ្ធិជ្រកកោនរបស់ក្រុមសកម្មជន និងជនងាយរងគ្រោះដោយសារការបំពាន សិទ្ធិមនុស្សនៅក្នុងប្រទេសរុស្ស៉ីនោះទេ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យមានការដាក់បម្រាមទិដ្ឋាការលើពលរដ្ឋរុស្ស៉ីជាលើកដំបូងកាលពី ដើមខែសីហានេះ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Washington Post ហើយលោក ហ្សេលេនស្គី ក៏បានស្នើដូចគ្នានេះផងដែរទៅកាន់…

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ

(សេអ៊ូល)៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ នៅថ្ងៃចន្ទនេះជាមួយការបណ្ដុះបណ្ដាលជាក់ស្ដែងនៅលើ ទីលានហ្វឹកហាត់ ខណៈប្រទេសទាំង២ កំពុងពង្រឹងការត្រៀមលក្ខណៈចំពោះមុខការព្រួយបារម្ភពីការធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញរបស់កូរ៉េខាងជើង។ សមយុទ្ធយោធារួមគ្នាដែលមានឈ្មោះថា អ៊ូលឈី ហ្រ្វីដឹម សៀល (Ulchi Freedom Shield) នឹងត្រូវប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១ ខែកញ្ញា ហើយសមយុទ្ធ នេះទៀតសោត កើតមានឡើង…

រុស្ស៉ី វាយប្រហារបំផ្លាញអាវុធរបស់លោកខាងលិចផ្ដល់ឱ្យអ៊ុយក្រែន ក្នុងទីក្រុង Odesa

(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានអះអាងថាគ្រាប់មីស៊ីលរបស់ខ្លួនដែលធ្លាក់ចំកំពង់ផែមួយរបស់ អ៊ុយក្រែន ក្នុងទីក្រុងអូដេសា (Odesa) បានបំផ្លាញអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ហើយដែលការវាយប្រហារនេះបានបង្កឱ្យមាន ការថ្កោលទោសយ៉ាងខ្លាំងពីសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្កោលទោសការវាយប្រការលើកំពង់ផែទីក្រុង អូដេសា (Odesa) កាលពីថ្ងៃសៅរ៍ សប្តាហ៍មុនថាជា «ភាពព្រៃផ្សៃរបស់រុស្ស៉ី»…

រុស្ស៉ី វាយប្រហារបំផ្លាញអាវុធរបស់លោកខាងលិចផ្ដល់ឱ្យអ៊ុយក្រែន ក្នុងទីក្រុង Odesa

(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានអះអាងថាគ្រាប់មីស៊ីលរបស់ខ្លួនដែលធ្លាក់ចំកំពង់ផែមួយរបស់ អ៊ុយក្រែន ក្នុងទីក្រុងអូដេសា (Odesa) បានបំផ្លាញអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ហើយដែលការវាយប្រហារនេះបានបង្កឱ្យមាន ការថ្កោលទោសយ៉ាងខ្លាំងពីសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្កោលទោសការវាយប្រការលើកំពង់ផែទីក្រុង អូដេសា (Odesa) កាលពីថ្ងៃសៅរ៍ សប្តាហ៍មុនថាជា «ភាពព្រៃផ្សៃរបស់រុស្ស៉ី»…

អតីតប្រធានាធិបតីរុស្ស៉ី៖ រុស្ស៉ីនឹងឈ្នះ ហើយនឹងកំណត់លក្ខខណ្ឌសន្តិភាពជាមួយអ៊ុយក្រែន

(ឡុងដ៍)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) បាននិយាយថារុស្ស៉ីនឹងទទួលបានជ័យជម្នះនៅក្នុងសង្រ្គាម អ៊ុយក្រែន ហើយទីក្រុងមូស្គូ នឹងកំណត់លក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាពជាមួយទីក្រុងកៀវ។ លោក ម៉េដវេដេវ ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនង តេឡេក្រាម (Telegram) នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ក្នុងសារដដែលនេះ អតីតប្រធានាធិបតីរុស្ស៉ីរូបនេះបានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «រុស្ស៉ីនឹងសម្រេចបានគោលដៅទាំងអស់របស់ខ្លួន…

ប្រធានាធិបតីស្រីលង្កា ដាក់ពាក្យលាលែងពីតំណែង ក្រោយទៅដល់សិង្ហបុរី

(កូឡុំបូ)៖ ការិយាល័យប្រធានសភានៃប្រទេសស្រីលង្កា បានឱ្យដឹងថាលោកប្រធានាធិបតី ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បានដាក់លិខិតលាលែងចេញពីតំណែងជាផ្លូវការហើយ ភ្លាមៗក្រោយលោកបានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ បើតាមការិយាល័យប្រធានសភាស្រីលង្កា លោក រ៉ាចាប៉ាកសា បានដាក់លិខិតលាលែងចេញពីតំណែងតាមរយៈសារអេឡិចត្រូនិក ឬ Email ហើយលិខិតនេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យ មុននឹងមានការប្រកាសជាផ្លូវការនៅថ្ងៃសុក្រសប្ដាហ៍នេះ។ លោក…

អ៉ីរ៉ង់ គំរាមសងសឹក បើអាមេរិក ឬសម្ព័ន្ធមិត្តហ៊ានបង្ករឿង

(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី ( Ebrahim Raisi) បាននិយាយថា អ៉ីរ៉ង់នឹងធ្វើការសងសឹកយ៉ាងសាហាវដែលនឹងធ្វើឱ្យសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តរបស់វ៉ាស៉ីនតោន មានការសាកស្ដាយ ប្រសិនបើហ៊ានរករឿងអ៉ីរ៉ង់។ ការអត្ថាធិប្បាយរបស់ប្រធានាធិបតីអ៉ីរ៉ង់ខាងលើនេះ ធ្វើឡើងកំលុងពេលដែលលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក…

លោក ចូ បៃដិន ថាសុខចិត្តសម្លាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដើម្បីបន្តដាក់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ក្នុងបញ្ជីខ្មៅភេរវកម្ម

  (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាថានឹងរក្សាកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីស្លាម (IRGC) របស់អ៉ីរ៉ង់នៅក្នុងបញ្ជី «ភេរវកម្ម» របស់អាមេរិក បើទោះបីជាវានំាទៅដល់ការបញ្ចប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយទីក្រុង តេហេរ៉ង់ក៏ដោយ។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អ៉ីស្រាអែល ដែលត្រូវបានថតទុកក្នុងទីក្រុងវ៉ាស៉ីនតោន និងចាក់ផ្សាយនៅថ្ងៃពុធសប្តាហ៍នេះ កំលុងដំណើរទស្សកិច្ចមកកាន់ តំបន់មជ្ឈិមបូព៌ា លោក បៃដិន…

សហរដ្ឋអាមេរិក នឹងបញ្ជូនប្រព័ន្ធមីស៊ីល HIMARS បន្ថែមឱ្យអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះបានចុះហត្ថលេខាលើកញ្ចប់ជំនួយអាវុធថ្មីមួយមានទំហំទឹកប្រាក់ ៤០០លានដុល្លារបន្ថែម សម្រាប់អ៊ុយក្រែន ក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីលស៊េរីទំនើប HIMARS ចំនួន ៤គ្រឿង និងគ្រាប់រំសេវមួយចំនួនធំ ផងដែរ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានបញ្ជាក់ថាប្រព័ន្ធមីស៊ីល HIMARS ទាំង៤គ្រឿងបន្ថែមខាងលើ នឹងធ្វើឱ្យចំនួនប្រព័ន្ធមីស៊ីលស៊េរីទំនើបនេះ…

លោក Medvedev៖ ការប៉ុនប៉ងកាត់ទោសរុស្ស៉ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន នឹងបង្កមហន្តរាយដល់មនុស្សជាតិ

(កៀវ)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) បាននិយាយថាការប៉ុនប៉ងរបស់លោកខាងលិច ដើម្បីកាត់ទោសមហាអំណាចនុយក្លេអ៊ែរ ដូចជារុស្ស៉ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន គឺជាសកម្មភាពដែលនាំមកនូវមហន្តរាយដល់មនុស្សជាតិ ខណៈសង្រ្គាមជិត៥ខែមកនេះ បានធ្វើឲ្យទីក្រុងនានារបស់អ៊ុយក្រែន រងការបំផ្លិចបំផ្លាញ ហើយប្រជាជនរាប់ម៉ឺននាក់បាត់បង់ផ្ទះសម្បែង។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន…