ព័ត៌មានជាតិ

រថភ្លើង​ខ្មោច​ដំណើរ​ការ​ខ្លួន​ឯង​ដោយ​គ្មាន​មនុស្ស​បើក

បើយោង​តាម​គេហទំព័រ​បរទេស​នានា​ឲ្យ​ដឹង​ថា រថភ្លើង​មួយ​ខ្សែ​បាន​ផ្លាស់​ទី​ដោយ​ខ្លួន​ឯង​ក្នុង​ល្បឿន ១២ គឺឡូ​ម៉ែ​ត្រ​ក្នុង​មួយ​ម៉ោង​នៅរាធានី Colombo នៃប្រទេសស្រីលង្កា។ លោក Lalith Wickremaratne ជាប្រធានវិស្វកររបស់ក្រុមហ៊ុនផ្លូវដែកបានឲ្យដឹងថា រថភ្លើងខ្មោចនោះស្រាប់តែបង្ហាញខ្លួននៅម៉ោង ២ ទៀបភ្លឺ ហើយជាធម្មតារថភ្លើងនេះចតនៅស្ថានីយ៍ Dematagoda ភាគខាងជើងឆៀងខាងកើតទីក្រុង Colombo ។ នៅពេលដែលល្បឿនរបស់រថភ្លើងចាប់ចាប់ផ្តើមថយចុះប្រហែលជា ៥ គឺឡូម៉ែត្រក្នុងមួយម៉ោង អ្នកបច្ចេកទេសបានចូលទៅគ្រប់គ្រងរថភ្លើងតែម្តង។ បើយោងតាមការវិនិច្ឆ័យរថភ្លើងខ្មោចដែលអាចធ្វើចលនាដោយខ្លួនឯងនោះដោយសារតែខូចប៊ូតុងបិទណាមួយ ទោះជាមិនទាន់មានភស្តុកតាងដែលត្រូវបានគេរកឃើញក៏ដោយ។ បើទោះជាគ្មាននណាម្នាក់ទទួលរងរបួសនៅក្នុងការការណ៍ ប៉ុន្តែអ្នកគ្រប់គ្រងក្រុមហ៊ុនផ្លូវដែកបានសម្រេចចិត្តធ្វើការស៊ីបអង្កេតយ៉ាងហ្មត់ចត់ បន្ថែមទៀតដើម្បីបញ្ជាក់ពីមូលហេតុពិត។ បើយោងតាមការស៊ីបអង្កេតដំបូងមានបុគ្គលិកពីនាក់នឹងត្រូវទទួលខុសត្រូវចំពោះហេតុការណ៍ដែលបានកើតឡើងនេះ៕
doan-tau-ma-chay-tren-duong-ray-du-khong-co-nguoi-lai

មតិយោបល់