ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៣និង ២០នាទីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅម្ដុំស្ពានតិចណូ តាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តក្រុមហ៊ុនជីបម៉ុង បើកសុខៗស្រាប់តែផ្ទុះកង់ រេចង្កូតបុករបាំងពុះចែកទ្រូងផ្លូវ។
ហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតរថយន្ត និងបាក់ទ្រូងផ្លូវអស់១កង់ប៉ុណ្ណោះ។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ធ្វើការវាស់វែង និងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតីវិធីច្បាប់ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕







មតិយោបល់