សិង្ហបុរី៖ សេដ្ឋវិទូនិងអ្នកវិភាគដែលបានត្រួតពិនិត្យយ៉ាងល្អិតល្អន់ទៅលើសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានបង្កើនការព្យាកររបស់ខ្លួនសម្រាប់អត្រាកំណើនពេញមួយឆ្នាំ ដែលកាលពីខែកញ្ញាមាន ២.៩ភាគរយ ឡើងដល់ ៣.៨ភាគរយ។ នេះបើយោងតាមការស្ទង់មតិដែលបានធ្វើឡើងដោយអាជ្ញាធររូបិយវត្ថុសិង្ហបុរីនៅថ្ងៃពុធម្សិលមិញ។

សម្រាប់ត្រីមាសទីបួនឆ្នាំនេះ បានឆ្លើយតបទៅនឹងការំពឹងទុកនឹងមានផលិតផលក្នុងស្រុកសរុប(GDP) ពង្រីកដល់ ៤.៧ភាគរយ ដែលជាតួលេខខ្ពស់ជាងការព្យាករមុនមានត្រឹម ៣.៤ភាគរយ។
បើយោងតាមទិន្នន័យផ្លូវការ កំណើនផលិតផលក្នុងស្រុកសរុបនៅក្នុងប្រទេសសិង្ហបុរី បានកើនឡើង ៥.៨ភាគរយ នៅក្នុងត្រីមាសទី៣ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អត្រាកំណើតពិតប្រាកដនេះគឺខ្ពស់ជាងកំណើន ៤ភាគរយ ដែលត្រូវបានគេរាយការណ៍នៅក្នុងការស្ទង់មតិកាលពីខែកញ្ញា។
សម្រាប់ឆ្នាំ ២០១៤ នឹងឆ្លើយតបទៅនឹងការរំពឹងទុក មានកំណើនផលិតផលក្នុងស្រុកសរុប ៣.៩ភាគរយ ខណដែលអតិផរណា CPI និងការព្យាករផ្សេងទៀតមានត្រឹមតែ ២.៨ភាគរយ៕
មតិយោបល់