ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានបង្ហាញពីទស្សនវិស័យសុទិដ្ឋិនិយមសម្រាប់សហរដ្ឋអាមេរិក និងអឺរ៉ុបនៅថ្ងៃពុធម្សិលមិញ ដោយបាននិយាយថា ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសដែលមានសេដ្ឋកិច្ចកម្រិតខ្ពស់ ត្រូវបានគេរំពឹងថានឹងលើកស្ទួយតម្រូវការប្រេងសកល។

ទីភ្នាក់ងារមួយនេះ បានគូសបង្ហាញយ៉ាងច្បាស់ពីការប្រើប្រាស់ប្រេងនៅក្នុងសហរដ្ឋអាមេរិក ព្រមជាមួយនឹងការងើបឡើងវិញនៃសេដ្ឋកិច្ច ត្រូវបានបង្កើតការព្យាករតម្រូវការប្រេងនៅក្នុងឆ្នាំ ២០១៣ និងឆ្នាំ ២០១៤ មានការកើនឡើង។
បើទោះជាយ៉ាងនេះក្ដី ក៏គេមិនបានរំពឹងថាកើនឡើងខ្ពស់ដែរ ព្រោះចាប់តាំងពីតំបន់អាស៊ីប៉ាស៊ីហ្វិកមានតម្រូវការទាប បានអូសទម្លាក់តម្រូវការសកលឲ្យមកនៅចំណុះទាប ដែលជាក្ដីកង្វល់មួយសម្រាប់ IEA។
ទីភ្នាក់ងារថាមពលអន្តរជាតិ បានបង្កើនការព្យាកររបស់ខ្លួនទៅលើកំណើននៃតម្រូវការប្រេងពិភពលោកនៅក្នុងឆ្នាំនេះ នឹងកើន ១.៣ភាគរយ ស្មើនឹង ១៤៥.០០០ធុងក្នុងមួយថ្ងៃ។ មានន័យថា គេបានរំពឹងទុកថាតម្រូវការសរុបនឹងកើនឡើងដល់ ១.២លានធុងក្នុងមួយថ្ងៃ ក្នុងឆ្នាំ ២០១៣៕
មតិយោបល់