ព័ត៌មានជាតិ

ផ្អើល​ពេញ​ហ្វេ​សប៊ុក​ថា ក្រុមហ៊ុន​ស្មា​ត ត្រូវបាន Cell Card ទិញ​

​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក ប៉ុន្មាន​ថ្ងៃ​មកនេះ កំពុង​ផ្អើល រឿង​មួយ​ផ្សេងទៀត ទាក់ទិន​នឹង​រឿង​ប្រព័ន្ធ​ទូរស័ព្ទ​ស្មា​ត ថា “Smart ត្រូវ Cell Card ទិញយក​” ដោយ​រូបភាព​មួយ​ផ្ទាំង​នោះ ត្រូវបាន​ក្រុម​អ្នកលេង​អន​ឡាញ​ចែកចាយ​ពីមួយ​ទៅមួយ ពាសពេញ​អន​ឡា​ញ​។​
1470746_579354718803649_1034737695_n
​រូបភាព​នោះ​សរសេរ​យ៉ាងច្បាស់​ថា “​ពិត​ឬ មិន​ពិត​? ដែល​ថា​ស្មា​ត​ត្រូវបាន Cell Card ទិញយក​” ។ ដោយឡែក​នៅ​ក្រោម​អក្សេរ​នេះដែរ បញ្ជាក់​យ៉ាង​ច្បាស់​ថា ” Cell Card ឆែក​ទឹកប្រាក់ #124# ហើយ Smart ឆែក​ទឹកប្រាក់ *888# ម្យ៉ាងវិញទៀត #124# ក៏​ចេញ​ដូចគ្នា​” ។
​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ យើង​ក៏​អាច​ធ្វើ​ការសាកល្បង​ចុច​លើ លើ​លេខ​កូដ​ផ្សេង *124# ក៏​ចេញ​ដូចគ្នា សម្រាប់​អ្នក​ដែល​ប្រើ​ប្រព័ន្ធ​ទូរស័ព្ទ ក្រុមហ៊ុន​ស្មា​ត ។​ ក្រោយ​រូប​នេះ​ចែកចាយ​​នៅមាន​​​អ្នកលេង​អនឡាញផ្សេងទៀត​បាន​ធ្វើការ Comments ថា ​​លេខកូដ ​ចុច​ #124# ​របស់ស្មាត ដូចទៅនឹង Cell Card គេ​ដឹងយូរណាស់ហើយ។​

​មហាជន​ជាច្រើន​បាន​ធ្វើ​ការអះអាង​ថា រូបភាព​នេះ​អាច​សបញ្ជាក់​ឲ្យឃើញ​ថា មិន​យូរ​ប៉ុន្មាន​នោះ​ទេ ក្រុមហ៊ុន Cell Card ដ៏​មាន​ឥទ្ធិពល​មួយ​នេះ នឹង​ទិញ ក្រុមហ៊ុន ស្មា​ត នាពេល​ខាងមុខ​ជាក់​ជា​មិនខានឡើយ ខណៈ​ដែល​ក្រុមហ៊ុន​ស្មា​ត ស្តែង​រូបភាព​តាមរយៈ​ការ​ចុច​លេខ​កូដ​សួរ​ទឹកប្រាក់​ដូច​ក្រុមហ៊ុន ទូរស័ព្ទ Cell Card ៕​

មតិយោបល់