ព័ត៌មានសិល្បៈ និងកម្សាន្ត

ឱក សុគន្ធ​កញ្ញា ឬក៏​វៀតណាម ?

​បន្តបន្ទាប់​នេះ នៅតែ​មាន​ប្រិយមិត្ត​ជាច្រើន ដែល​បាន​ផ្ញើរ​សារ​មកកាន់​ដំណឹង សូម​ឲ្យ​ចុះ​ផ្សាយ​នូវ​ព័ត៌មាន​មួយ​ចំនួន ដែល​ទាក់ទង​នឹង​កាកូ​ពី​បទ​បរទេស ជា​ហូរហែរ ។ ម្សិលមិញ​នេះដែរ ខាង​លោក ណា​រ៉ា ដែល​ជា​ប្រិយមិត្ត​ដែល​តាមដាន​រាល់​ព័ត៌មាន របស់​ដំណឹង និង បទ​ចម្រៀង​ក្នុងស្រុក ក៏​បាន​ផ្ញើ​បទ​ចម្រៀង វៀតណាម​មួយ​បទ ដែល​ដូច​ទៅនឹង​បទ​ចម្រៀង​របស់ កញ្ញា ឱក សុគន្ធ​កញ្ញា ក្រោម​ចំណងជើង​ថា “​ហៅ​អូន Baby ហៅ​គេ Honey ” ដែល​ជា​បទ​មួយ​កំពុង​កម្សួល អារម្មណ៍​ប្រិយមិត្ត​គ្រប់​ស្រទាប់ ។​

​តែ​ទោះជា​យ៉ាងណា បទ​នេះ​ដែរ យើង​នៅ​មិនទាន់ ដឹងថា នរណា​ចំលង​ពី​នរណា​នៅឡើយ​នោះទេ ឱក សុគន្ធ​កញ្ញា ឬក៏​វៀតណាម ? ។​
​ក្រោយ​ពី​ការរក​ប្រភពដើម យើង​ឃើញថា បទ​ចម្រៀង របស់​វៀតណាម ក្រោម​ចំណងជើង​ថា Chợt Thấy Em Khóc ច្រៀង​ដោយ Noo Phước Thịnh ដោយ​ចំណងជើង​នេះដែរ បកប្រែ​ជា​ខ្មែរ “​រំពេច​នោះ​ស្រាប់តែ​ឃើញ​អូន​យំ​” ចេញ​នៅ​ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១២ បង្ហោះ​ដោយ​ម្ចាស់​ដើម VietMusicCollection8 ។ ដោយ​បទ ឱក សុគន្ធ​កញ្ញា ក្រោម​ចំណងជើង​ថា “​ហៅ​អូន Baby ហៅ​គេ Honey ” ចេញ​នៅ​ឆ្នាំ ២០១៣ នេះ​បញ្ជាក់​ឲ្យឃើញថា បទ​របស់ ឱក សុគន្ធ​កញ្ញា ត្រូវបាន​ខាង​ផលិតកម្ម កូ​ពី ពី​ប្រទេស​ជិតខាង​មក​ច្នៃ​ធ្វើជា​របស់​ខ្មែរ ។​

​តែ ទោះជា​យ៉ាងណា សម្រាប់​ហង្ស​មាស​នៅ​ពេល​បច្ចុប្បន្ន ក៏​បាន​ចេញ​បទ​ថ្មី​ជាច្រើន ដែល​ជា​ស្នាដៃ​កូន​ខ្មែរ ស្របពេល​ដែល​ផលិតកម្ម ធំៗ​ផ្សេង​ទៀត​កំពុង ត្រៀម​ខ្លួន​ប្រកួតប្រជែង លើ​និន្នាការ​ស្នាដៃ​កូន​ខ្មែរ​នេះ ក្រោម ស្លាក បញ្ឈប់​ការកូ​ពី​បទ​បរទេស​៕
​ទស្សនាបទ Chợt Thấy Em Khóc ៖

បទ ហៅ​អូន Baby ហៅ​គេ Honey ៖

មតិយោបល់