ព័ត៌មានជាតិ

ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទូរស័ព្ទ ឯកភាព​តាម​ក្រសួង​ប្រៃសនីយ៍ និង​ទូរ​ស​គមនាគមន៍​

​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទូរស័ព្ទ​ក្នុងស្រុក​ទាំង ៩​បាន​យល់ព្រម​ឯកភាព​គ្នា​គោរព និង​អនុវត្តន៍​តាម​ការសម្រេច​របស់​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ ទៅ​លើ​ការកំណត់​តម្លៃ​សេវាកម្ម​ទូរស័ព្ទ ប៉ុន្តែ​នៅ​មិន​ទាន់​បញ្ជាក់​ថា កំណត់​តម្លៃ​ប៉ុន្មាន​នោះ​ទេ​។​
Smart_Logo_Green_BG_Round
​ការឯកភាព​គ្នា​នេះ ត្រូវបាន​ធ្វើឡើង​ក្រោយពេល​ដែល​កិច្ចប្រជុំ​មួយ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​១៣​ខែ​ធ្នូ ឆ្នាំ ២០១៣ កន្លងទៅ ដោយ​មាន​ការចូលរួម​ពី​បញ្ញត្តិ​ករ​ទូរគមនាគមន៍​ក្នុងស្រុក និង​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទូរស័ព្ទ​ចល័ត និង​អចល័ត​ទាំង​៩​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ឆ្នាំ ២០០៩ ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍​បានកំណត់​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទូរស័ព្ទ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា បញ្ឈប់​ការផ្ដល់​លុយ​បន្ថែម​សម្រាប់​អត្រា​ហៅ​ទូរស័ព្ទ​ក្នុង​ប្រព័ន្ធ​តិចជាង ៤,៥​សេន​ក្នុង​មួយ​នាទី និង​ក្រៅ​ប្រព័ន្ធ​តិចជាង ៥,៩៥​សេន​ក្នុង​មួយ​នាទី​៕​

មតិយោបល់