ព័ត៌មានជាតិ

សាលា​រាជធានី ដាស់តឿន​ដល់​សមត្ថកិច្ច លើ​ករណី​រថយន្ត​ដឹក​ជញ្ជូន​ធុន​ធំ​ចេញ​-​ចូល​ក្រុង​ពេល​ថ្ងៃ​

​សាលា​រាជធានី​ភ្នំពេញ​បាន កាល​ពី​ថ្មីៗ​នេះ​បាន​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ណែនាំ និង​ដាស់តឿន​ដល់​សមត្ថកិច្ច និង​អាជ្ញ​ធរ​ទាំង​អស់​ឲ្យ​ពង្រឹង​ការយកចិត្តទុកដាក់​ទៅលើ​រថយន្ត​ដឹក​ជញ្ជួន​ធុន​ធំ​ចេញ​-​ចេញ​ក្នុង​នៅ​ពេល​ថ្ងៃ​។​

​លោក ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​ណែនាំ​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ​ទាំងអស់​នៅ​គ្រប់​ខណ្ឌ ឲ្យ​បន្ដ​យកចិត្តទុកដាក់​ទៅលើ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​ចេញ​-​ចូល​ក្រុង​នា​ពេល​ថ្ងៃ​ទៅ​តាម​ការ​សេចក្ដី​ជួន ព្រោះថា​នៅពេល​នេះ ប្រជាពលរដ្ឋ​កំពុង​តែ​រង់ចាំ​មើល​ថា​តើ​ចំណាត់ការ​របស់​សាលា​រាជធានី​ភ្នំពេញ​មាន​ប្រសិទ្ធភាព​ដល់​កម្រិត​ណា​។​

​លោក ប៉ា សុជាតិ​វង្ស បាន​បន្តទៀតថា សាលា​រាជធានី​ភ្នំពេញ​មិន​ត្រូវការ​ប្រាក់​ពិន័យ​នោះទេ សំខាន់​នោះ​គឺ​ចង់​ឲ្យ​ម្ចាស់​រថយន្ត​គោរព​ច្បាប់ ប៉ុន្តែ​បើសិនជា​ពិន័យ ម្ចាស់​រថយន្ត​ទាំងនោះ​ឆ្លៀត​ឱកាស​បំពាន​ច្បាប់​។ ពាក់ព័ន្ធ​នឹង​ការអនុញ្ញាត​ឲ្យចេញ​-​ចូល​នៃ​រថយន្ត​ទាំងឡាយ សាលា​រាជធានី​ភ្នំពេញ​បាន​ប្រគល់​សិទ្ធិ​ទាំងស្រុង​ឲ្យទៅ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ជា​អ្នកទទួលខុសត្រូវ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅពេលនេះ គេ​សង្កេតឃើញ​មាន​រថយន្ត​ដឹកទំនិញ​ធុន​ធំ​ចេញ​-​ចូល​ក្រុង​នៅ​ពេល​ថ្ងៃ ដែល​ជា​ហេតុ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ទំនុកចិត្ត​ទៅ​លើ​ចំណាត់ការ ហើយ​មិនដឹងថា​ក្រោយពី​មាន​ការ​ដាស់តឿន​នេះហើយ សកម្មភាព​ទាំងនោះ​នៅ​បន្ដ​មាន ឬ​មួយ​យ៉ាងណា​នោះទេ​?៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/PP1_zps1d000be6.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/PP3_zps122e7246.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/PP4_zps73c252d7.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/PP2_zps01ea1fb1.jpg

មតិយោបល់