កីឡាករ Emmanuel Adebayor បានរកគ្រាប់បាល់រហូតដល់ទៅ ២គ្រាប់ដើម្បីជួយឲ្យមាន់ខ្នាយមាស Tottenham បំបាក់ក្លិប Southampton ក្នុងលទ្ធផល ៣ – ២ កាលពីរាត្រីថ្ងៃទី ២២ ខែ ធ្នូ យប់មិញនេះនៅក្នុងក្របខណ្ឌ Premier League ដែលធ្វើឡើងនៅ St Mary’s ។
ជាមួយនឹងជ័យជម្នះដែរបានធ្វើឲ្យមាន់ខ្នាយមាសឡើងទៅកាន់លំដាប់ទី ៧ នៃតារាង ក្នុងចំណោម ១៧ ប្រកួតកន្លងមកនេះ។
គ្រាន់តែបើកឆាកបាន ១៣ នាទី ម្ចាស់ទឹកដី Southampton បានបំបែកពងមាន់ខ្នាយមា ដោយកីឡាករ Adam Lallana ។ តែនៅនាទី ២៥ កីឡាករ Emmanuel Adebayor បានជួយឲ្យមាន់ខ្នាយមាសតាមស្មើ និងនាទី ៥៤ ជាគ្រាប់បាល់ អនហ្គោល របស់កីឡាករ Hooiveld ដែលជួយឲ្យក្រុមនេះនាំមុខវិញ ដោយលទ្ធផល ២ – ១ ។ នៅនាទី ៥៩ ម្ចាស់ផ្ទះ Southampton បានធ្វើការសម្រុកយ៉ាងចាស់ដៃ ក៏សម្រេចដូចបំណងដោយកីឡាករ Lambert ។ បានតែ ៥ នាទីក្លិបមាន់ខ្នាយមាសក៏រកគ្រាប់បាល់នាំមុខសារជាថ្មីដោយកីឡាករ Emmanuel Adebayor ៕
ព័ត៌មានជាតិ
មតិយោបល់