ទីក្រុង Jerusalem ៖យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ិនហួរចុះផ្សាយថ្ងៃទី ២៤ ខែ ធ្នូ នេះបានឲ្យដឹងថាប្រទេសអ៊ីស្រាអ៊ែលកាលពីថ្ងៃអង្គារម្សិលមិញបានបើកឆាកប្រយុទ្ធមួយទៅលើតំបន់កាហ្សាតាមរយៈយន្តហោះចម្បាំងរបស់ខ្លួនដែលបានធ្វើឲ្យក្មេងស្រីជនជាតិប៉ាលីស្ទីនម្នាក់បានបាត់បង់ជីវិតនិងយ៉ាងហោចណាស់ 5 នាក់ទៀតបានរងរបួស។
ការបាញ់ប្រហារលើកនេះត្រូវបានអ៊ីស្រាអ៊ែលបញ្ជាក់ថាជាការឆ្លើយតបទៅកាន់ការបាញ់ប្រហារកាលពីលើកមុនរបស់ក្រុមទាហានដែលនៅកាហ្សាហើយបានសម្លាប់ក្រុមអ្នកធ្វើការជនជាតិអ៊ីស្រាអ៊ែលម្នាក់ដែលកំពុងតែធ្វើការជួសជុលរបងព្រំដែនរបស់ប្រទេសអ៊ីស្រាអ៊ែល។
គួរបញ្ជាក់ថាខាងប៉ាលីស្ទីនមិនមានក្រុមកម្លាំងអាវុធណាមួយចេញមកទទួលខុសត្រូវឬបញ្ជាក់ពីការការបាញ់ប្រហារដែលបណ្តាលឲ្យស្លាប់កម្មករជនជាតិអ៊ីស្រាអ៊ែលដូចដែលសារព័ត៌មានរបស់ប្រទេសអ៊ីស្រាអ៊ែលបានចុះនោះឡើយ។
កាលពីថ្ងៃសៅរ៍កន្លងទៅទាហានអ៊ីស្រាអ៊ែលបានបើកការបាញ់រះទៅលើក្រុមជនជាតិប៉ាលីស្ទីនមួយក្រុមដែលព្យាយាមចូលមកកៀកនឹងរបងព្រំដែនដោយបានចោទថាពួកគេបានចូលមកដើម្បីបំផ្លាញរបងព្រំដែននៅពេលដែលក្រុមនោះបានអះអាងថាខ្លួនគ្រាន់តែជាកសិករដែលមានដីចម្ការនៅក្បែរនោះប៉ុណ្ណោះហើយជាលទ្ធផលក្រុមទាហានអ៊ីស្រាអ៊ែលបានធ្វើឲ្យរបួសជនជាតិប៉ាលីស្ទីនម្នាក់៕
មតិយោបល់