ទីក្រុង Cairo ៖សារព័ត៌មានក្នុងស្រុ MENA បានរាយការណ៍កាលពីថ្ងៃអង្គារម្សិលមិញថាប៉ូលិសរបស់ប្រទេសអេហ្ស៊ីបបានចាប់ឃាត់ខ្លួនលោកអតីតនាយករដ្ឋមន្ត្រី Hesham Qandil ដែលត្រូវគេដឹងថាបានកាន់អំណាចជាមួយនឹងលោកប្រធានាធិតីដែលត្រូវបានគេបណ្តេញចេញ Moahmed Morsi ក្នុងការវិលត្រឡប់ទៅកាន់រឿងក្តីចាស់ដែលនឹងចោទប្រកាន់លោកឲ្យជាប់ទោសរយៈពេល 1 ឆ្នាំ។
នៅក្នុងសេចក្តីថ្លែងសន្ទរកថាមួយរបស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយថាប៉ូលិសបានឃាត់ខ្លួនលោកអតីតនាយករដ្ឋមន្ត្រីរូបនេះនៅពេលដែលគាត់កំពុងព្យាយាមគេចខ្លួនទៅកាន់ប្រទេសស៊ូដង់។គាត់ត្រូវបានដាក់ទោសពីបទមិនបានប្រតិបត្តិការតាមការបង្គាប់បញ្ជារបស់តុលាការក្នុងការលប់ចោលកង្វះខាតរបស់ក្រុមហ៊ុនក្រណាត់ដ៏ធំ Tanta និងធ្វើឲ្យមានស្ថេរភាពឡើងវិញរបស់បុគ្គលិកក្រុមហ៊ុននោះ៕
មតិយោបល់