ក្នុងជំនួបប្រកួតរវាងហង្សក្រហម និងតោខៀវ កាលពីយប់ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៣ ម្សិលមិញនេះដែរ ក្នុងក្របខណ្ឌ Premier League តោខៀវបានបំបាក់ស្លាបហង្សក្រហម ដោយលទ្ធផល ២-១ នៅពហុកីឡដ្ឋាន Stamford Bridge ។
រវាងហង្សក្រហម និងតោខៀវ ដើម្បីឡើងទៅកាន់តារាងល្អដូចគ្នា បានវាយសម្រុក ស្ទើរតែស៊ីសាច់ហុតឈាម ដោយនាទី ទី ៣ ដើមតង់ កីឡាករ Skrtel បានស្វែងរកគ្រាប់បាល់ជូនហង្សក្រហម ដោយបំបែកពងតោខៀវ ។ តែទោះជាយ៉ាងណា ១៤ នាទីក្រោយ តោខៀវបានបំបាកស្លាប ហង្សក្រហមវិញ ដោយតាមស្មើ ១-១ រហូតដល់នាទី ៣៤ កីឡាករ ETO’O បានស្លាយបាល់យ៉ាងល្អបញ្ចូលទៅរបស់ហង្សក្រហម ។
សម្រាប់ការប្រកួតនេះដែរ កីឡាករ Luis Suarez មិនអាចរកគ្រាប់បាល់បាននោះទេ បើទោះបីកន្លងមក អាចស្វែងរកគ្រាប់បាល់ ជាញឹកញាប់ និង ដល់លក្ខណៈហ៊ែកទ្រីកនោះ ។
ជាមួយនឹងលទ្ធផលនេះដែរ បានធ្វើឲ្យ ហង្សក្រហមធ្លាក់ទៅកាន់តារាងលេខរៀងទី ៥ ក្នុងចំណោម ១៩ ប្រកួតមាន ៣៦ ពិន្ទុ ខណៈដែលតោខៀវ មាន ៤១ ពិន្ទុ ដោយចាញ់ ក្លិប កាំភ្លើងធំ ១ ពិន្ទុ តែប៉ុណ្ណោះ ៕

មតិយោបល់