កាលពីរាត្រីថ្ងៃទី ២៩ ខែ ធ្នូ យប់មិញនេះដែរ នៅពហុកីឡដ្ឋាន White Hart Lane ក្លិបមាន់ខ្នាយមាសបានបំបាក់ក្លិប Stoke City ដោយលទ្ធផល ៣-០ នៅក្រៅទឹកដី ។
កីឡាករ Roberto Soldado របស់មាន់ខ្នាយមាសបានស្វែងរកគ្រាប់បាល់នៅនាទី ៣៧ ដោយការស៊ុតប៉េណ័លទី ខណៈដែល ប៉ះដៃកីឡាករ របស់ Stoke City នៅប្រអប់សំខាន់នោះ។ ទម្រង់មាន់ខ្នាយមាសយប់មិញនេះដែរ បានធ្វើឲ្យភ្ញៀវសឹងតែដកក្លៀរមិនរួច ទៅហើយ ដោយវាយសម្រុកយ៉ាងចាស់ដៃ ។ រហូតដល់នាទី ៦៥ កីឡាករ Dembele បានស្វែងរកគ្រាប់បាល់ថែមមួយគ្រាប់ទៀត ដោយស៊ុតជើងឆ្វេងយ៉ាងស្អាត ជួយឲ្យមាន់ខ្នាយមាស ឈ្នះបណ្តោះអាសន្ន ២-០ ។ ៤ នាទីក្រោយ Lennon បានស៊ុតពីចំហៀងក្នុងតំបន់គ្រោះថ្នាក់ ដោយយកជង្គង់ថែបាល់ រួចលេងមួយទំហឹងជើងស្តាំង បំប៉ោងសំណាញភ្ញៀវ ដោយឈ្នះក្នុងលទ្ធភល ៣-០ ខណៈដែលអាជ្ញាកណ្តាលផ្លុំ កញ្ជែរបញ្ចប់ការប្រកួតនោះ។
លទ្ធផលជ័យជម្នះនេះបានធ្វើឲ្យមាន់ខ្នាយមាស ស្ថិតនៅតារាងទី ៧ ក្នុងចំណោម ១៩ ប្រកួត ដោយមានពិន្ទុស្មើបិសាចក្រហម នោះគឺ ៣៤ ពិន្ទុ ខណៈដែល កាំភ្លើងធំលុត Newcastle ដោយលទ្ធផល ១-០ នៅក្រៅទឹកដី ឡើងទៅគ្រប់គ្រងតារាងវិញ៕

មតិយោបល់